ក្រុមហ៊ុន ព័ត៌មានថ្មីៗ

បង្ហាញទេព្យកោសល ដ៏អស្ចារ្យរបស់អ្នក ជាមួយកំពូល ថេប៊្លែត Galaxy Tab S6!!

ភ្នំពេញ៖ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ នេះគឺជាសញ្ញាណមួយដ៏ល្អបំផុត សម្រាប់ហ្វេនៗ Galaxy ថេប៊្លែត សាមសុង ទាំងអស់! ចាប់តាំងពី Galaxy Tab S6 មកដល់កម្ពុជាភ្លាម បានធ្វើឱ្យអ្នកគាំទ្រ ទាំងអស់មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង, ពណ៌, បច្ចេកវិទ្យាថ្មីចុងក្រោយ និងលក្ខណៈពិសេសៗ ជាច្រើនទៀតដែលមានមុខងារ អាចធ្វើការជំនួស Laptop បានយ៉ាងងាយ ដោយភ្ជាប់ មកជាមួយប៊ិកវេទមន្ត S pen សម្រាប់ការសរសេរ, គូរគំនូរព្រៀង, និងការបញ្ជាសម្រាប់ ការកម្សាន្តនានាផងដែរ!

គួរបញ្ជាក់ផងដែរថា កំពូលថេប៊្លែត Galaxy Tab S6 នេះត្រូវបានរចនាឡើងជាមួយ នឹងកម្រាស់កាន់តែស្តើង ស្រាលងាយស្រួលយកតាមខ្លួន កាមេរ៉ាក្រោយ ២គ្រាប់ ដំបូងគេបំផុត និងមានមុខងារច្រើនទៀត! និយាយទៅ សាមសុង ពិតជាខ្លាំង និងផ្តល់ជូនភាពអស្ចារ្យកាន់តែច្រើន ដល់អ្នកប្រើប្រាស់ផលិតផល របស់ខ្លួនទាំងអស់! លើកនេះអ្វីគ្រាប់យ៉ាងគឺមាន លក្ខណៈកាន់តែប្រសើរ និងអស្ចារ្យជាងមុនច្រើនណាស់ មិនចាញ់អធិរាជស្មាតហ្វូនប៊ិកប៉ុន្មាននោះទេ! ឡូយ…ទំនើបអស្ចារ្យមែន!!

លោកអ្នកប្រាកដជាអន្ទះសារ ចង់ដឹងពីលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy Tab S6 នេះខ្លាំងហើយមើលទៅ! អ៊ីចឹងសូមមកមើលជាមួយខ្ញុំ និងសម្រេចចិត្តធ្វើជាម្ចាស់ ដោយមោទនភាពទាំងអស់គ្នា!! កំពូលថេប៊្លែត Galaxy Tab S6 ដ៏គួរឱ្យស្ញប់ស្ញែនេះត្រូវបានរចនាឡើងជាមួយនឹង៖
– ទំហំអេក្រង់៖ 10.5 អ៊ីញ
– ប្រភេទអេក្រង់៖ Super AMOLED
– កាមេរ៉ាមក្រោយ៖ ចំនួន 2 គ្រាប់! កាមេរ៉ាគោលទំហំ 13 MP និង U-Wide ទំហំ 5 MP
– កាមេរ៉ាមុខ៖ 1 គ្រាប់ទំហំ 8MP
– រ៉េម (RAM)៖ ចាប់ពី 6 GB ដល់ 8 GB
– រ៉ូម (ROM)៖ ចាប់ពី 128 GB ដល់ 256 GB និងអាចបន្ថែមក្រៅរហូតដល់ 512 GB
– ទំហំថ្ម៖ 7,040 mAh (អាចមើលវីដេអូបានរហូតដល់ 15 ម៉ោង!!)
– បច្ចេកវិទ្យាដោះសោរ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោរ (Optical On-Screen) និងស្កេនមុខ
– រន្ធបំពងសំឡេង៖ មានរន្ធបំពងសំឡេងចំនួន 4 គ្រាប់ (លើ ក្រោម សងខាង ឆ្វេង ស្តាំ) !
– ប្រព័ន្ធប្រតិបត្តិការ៖ Android 9 Pie
– រន្ធស៊ីមកាត៖ ដាក់ស៊ីមកាតបាន 1

នៅមិនទាន់រៀបរាប់អស់ នៅឡើយទេ! កំពូលថេប៊្លែត Galaxy Tab S6 នេះនៅមានចំណុច ពិសេស អស្ចារ្យជាច្រើនទៀតដែលអតិថិជន ទាំងអស់មិនទាន់ បានដឹងអស់! ប្រសិនបើចង់ជ្រាបច្បាស់ សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាង លក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេស កម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 !!

Related Posts