ក្រុមហ៊ុន ព័ត៌មានថ្មីៗ

គាស់ស្រាបៀរកម្ពុជា កំប៉ុងទី១ ត្រូវរង្វាន់ធំ ៤០លានរៀល

ភ្នំពេញ៖ គាស់ស្រាបៀរកម្ពុជា កំប៉ុងទី១ ដែលទិញយកមកជប់លៀង ឡើងគេហដ្ឋានថ្មីរបស់លោក យ៉ង់ សុភារៈ នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវរង្វាន់៤០លានរៀល ធ្វើឲ្យកម្មវិធីកាន់តែ អធិកអធម។

លោក សុភារៈ បានរៀបរាប់ថា៖ «ថ្ងៃដែលខ្ញុំឡើងផ្ទះ គឺសប្បាយខ្លាំងណាស់ ព្រោះបានត្រូវរង្វាន់ ៤០លានរៀលពីស្រាបៀរកម្ពុជា ហើយពិសេសត្រង់ថា រង្វាន់ដែលត្រូវនោះ គឺជាកំប៉ុងទី១ ដែលប្រពន្ធខ្ញុំគាស់ថែមទៀត»។

ម្ចាស់គេហដ្ឋានដ៏ថ្មីសន្លាងរូបនេះនឹង យកប្រាក់រង្វាន់មួយ ចំណែកដែលត្រូវ ទៅជួយគាំទ្រដល់ជីវភាពបងប្អូនខ្លះ ហើយសល់ប៉ុន្មាននឹងយកទៅកែច្នៃផ្ទះ របស់លោកបន្ថែមទៀត៕

Related Posts