ក្រុមហ៊ុន

G-DIAMOND ធ្វើឲ្យមហាជនស្គាល់កាន់តែច្បាស់ នូវគុណភាព និងទឹកដៃ រចនាម៉ូដ ក្នុងឱកាសគំរប់ខួប ៤ឆ្នាំ

ភ្នំពេញ៖ ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND ធ្វើឲ្យមហាជនស្គាល់កាន់តែច្បាស់ នូវគុណភាព និងទឹកដៃ រចនាម៉ូដ លំដាប់ថ្នាក់ពិភពលោក តាមរយៈកម្មវិធីខួបអនុស្សាវរីយ៍គំរប់ ៤ឆ្នាំរបស់ខ្លួន ដែលជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងគាំទ្រកន្លងមក ជាមួយកម្មវិធី ដើរម៉ូដគ្រឿងអលង្កា ការសម្ដែងក្បាច់រាំពីក្រុម OMG ព្រមទាំងមានការតាំងលក់ គ្រឿងអលង្កា-ពេជ្រ ដោយមានការលក់បចញ្ចុះតម្លៃ រហូតដល់ទៅ២០% រួមនឹងមានការចាប់ឆ្នោត ប្រគល់រង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន និងភ្ញៀវកិត្តយសផងដែរ ។

ក្នុងឱកាស ប្រារព្ធពិធីខួបអនុស្សាវរី៍យ៍ កាលពីរាត្រីថ្ងៃទី១៤ ខែញ្ញា ឆ្នាំ២០១៩ លោក ស្រី សំណាង ប្រធានគ្រប់គ្រងក្រុមហ៊ុនទូទៅ នៃហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND បានថ្លែងឲ្យដឹងថា G-DIAMOND បានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ បើយើគិតមកទល់ពេលនេះ គឺមានរយៈពេល៤ ឆ្នាំហើយ គោលបំណង នៃការបើកហាងពេជ្រ G-DIAMOND នេះឡើង គឺដើម្បីបង្ហាញ និងបំពេញភាពស្រស់ស្អាត ទៅដល់អតិថិជនគ្រប់វ័យ ក៏ដូចជាប្រជាជនកម្ពុជា ខណៈបច្ចុប្បន្ននេះ ពេញនិយមទៅដោយគ្រឿងអលង្កា ដែលមានការរចនាម៉ូដ លំដាប់ថ្នាក់ពិភពលោក។

លោកបន្តថា ចំពោះហាងពេជ្រG-DIAMOND បាននាំចូលគ្រាប់ពេជ្រ ពីប្រទេសប៉ែលហ្សិក ហុងកុង អ៊ីតាលី កាណាដា និងបណ្ដាប្រទេសនានា លើពិភពលោក។ ហាងពេជ្រG-DIAMOND ក៏មានការទទួលការកម្ម៉ង់ រាល់គ្រាប់ពេជ្រគ្រប់ទំហំ និងគ្រប់ប្រភេទទាំងព័ណ៌និងគុណភាព ទៅតាមបណ្ដាប្រទេសនានា។ អ្វីដែលពិសេសនៅហាងពេជ្រG-DIAMOND បានផ្ដល់ នូវគ្រឿងអលង្កា ដែលមានទឹកដៃ អ្នកច្នៃម៉ូដមកពី ប្រទេសហុងកុងសុទ្ធសាធ ។

ប្រធានហាងពេជ្រ G-DIAMOND ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ទៅដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលតែងតែបានគាំទ្រ ហាងពេជ្រG-DIAMOND អស់រយៈពេល៤ឆ្នាំកន្លងមក ក្នុងឱកាសនេះដើម្បីតបស្នងក្នុងការដឹដងគុណ ក៏ដូចជាអបអរសាទរគំរប់ខួប៤ឆ្នាំនៃ ហាងពេញG-DIAMOND នឹងធ្វើការបញ្ចុះតម្លៃទៅលើផលិតផល គ្រឿងអលង្កា ដែលចាប់ពី តម្លៃក្រោម៤ពាន់ដុល្លារ រហូតដល់ទៅ២០ភាគរយ សម្រាប់រាល់គ្រឿងអលង្កា សម្រាប់ទៅលើរាល់គ្រឿងអលង្កាដែលចាប់ពីតម្លៃ៤ពាន់ដុល្លារឡើងទៅ ក៏មានការលក់ បញ្ចុះតម្លៃ រហូតដល់ទៅ ១៥ភាគរយផងដែរ។

លោក ស្រី សំណាង បន្ថែមថាហាងពេជ្រG-DIAMOND អាចដំណើរការទៅបានមកបច្ចុប្បន្ននេះ អ្វីដែលសំខាន់ខ្លាំងបំផុតនោះ គឺដោយសារតែការខិតខំប្រឹងប្រែង របស់បុគ្គលិកគ្រប់ ជាន់ថ្នាក់ទាក់ទងទៅនិងការផ្ដល់ សេវាកម្មគ្រប់ប្រភេទទៅដល់អតិថិជន និងដើម្បីឲ្យអតិថិជនទទួលបាននូវភាពរីករាយ ក៏ដូចជាការពេញចិត្តទៅលើផលិតផលពីហាងពេជ្រ G-DIAMOND។

ជាមួយខួបអនុស្សាវរីយ៍ ៤ឆ្នាំនេះ ហាងពេជ្រ G-DIAMOND បាននាំយកកម្មវិធីកម្សាន្តពិសេសៗ ដោយមាន ការចូលរួមពីក្រុមរាំ OMG Girls Dance Crew និងមានការដើរម៉ូដបង្ហាញ អំពីគ្រឿងអលង្កាជាច្រើមម៉ូដែលផង។ អស្ចារ្យជាងនេះហាងពេជ្រG-DIAMOND ក៏បានរៀបចំកម្មវិធីចាប់ឆ្នោតប្រគល់ រង្វាន់ទៅដល់ អតិថិជននិងភ្ញៀវកិត្តយសរបស់ខ្លួនដែលបានអញ្ជើញ ចូលរួមក្នុងក្នុងឱកាសគំរប់ខួប៤ឆ្នាំ យ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា កូនជ្រូកស្រោបមាស ហ្គីតាស្រោបពេជ្រ ក្រវិលពេជ្រ ជញ្ជៀនពេជ្រ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

សូមជម្រាបថា ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND មានពីសាខា ក្នុងនោះសាខាទី១ ផ្ទះលេខ៤៣-៤៦ ផ្លូវឡាសែន ទីក្រុងកោះពេជ្រ និងសាខាទី២ ស្ថិតនៅលើផ្លូវមុនីវង្សជាប់ សណ្ឋាគារ G Mekong Hotel រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ២៨៨ ឬ ហ្វេសប៊ុក ។ ហាងលក់គ្រឿងអលង្កា-ពេជ្រ G-DIAMOND បាននាំចូលផលិតផល គ្រឿងអលង្ការ-ពេជ្រ ពីក្រុមហ៊ុនល្បីៗ ដូចជាប៉ែលហ្សិក ហុងកុង អ៊ីតាលី កាណាដានិងបណ្ដាប្រទេសនានា លើពិភពលោក៕

Related Posts