អត្ថបទពាណិជ្ជកម្ម

បុគ្គលិកទ្រូម៉ាន់នី ប្រមាណជាង២៥០នាក់​ លើកគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ១ នៅវត្តភ្នំបុរី ទល់ដែនវៀតណាម

តាកែវ៖ កាលពី ថ្ងៃសៅរ៍ ទី១៤ កញ្ញា ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១ ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុនវេរលុយដ៏ធំមួយ បានលើកគ្នាប្រមាណជាង ២៥០នាក់ ទៅធ្វើបុណ្យរួមគ្នា យ៉ាងអធិកអធម ដែលមានក្បួនរថយន្តក្រុងចំនួន ៥គ្រឿង ធ្វើដំណើរព្រមគ្នាឆ្លងកាត់ក្រុងតាខ្មៅ យ៉ាងភ្ញាក់ផ្អើល បាននាំយកម្ហូបអាហារ បាយសម្ល អង្ករ បច្ច័យនិងសម្ភារៈផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តភ្នំបូរី ដែលជាវត្តក្សត់និងចំណាស់មួយ ដែលមានអាយុកាលជាង ៣០០ឆ្នាំ ស្ថិតនៅ ភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរ ខេត្តតាកែវ ។

លោក អ៉ឹម សារុន នាយកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ «ការបង្កើតកម្មវិធីធ្វើបុណ្យរួមគ្នានេះ ក្រៅតែពីឧទិស្ទផលបុណ្យជូនដល់ញាតិការ ដែលបានចែកឋានទៅ គឺជាការបង្កើតកម្លាំងសាមគ្គី រវាងបុគ្គលិករួបរួមគ្នា ធ្វើបុណ្យដែលជាបុណ្យប្រពៃណីជាតិខ្មែរ និងកសាងអំពើល្អរួមគ្នា ក៏ដូចជាការអភិរក្ស ប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរយើងផងដែរ។»

លោកបានបន្ថែមថា៖« នេះជាឆ្នាំទី៥ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នី បង្កើតកម្មវិធីនេះឡើង។ កាលពីឆ្នាំទៅ យើងបានទៅធ្វើបុណ្យនៅ វត្ត ជ្រោះព្រះកន្លោង ដែលជាវត្តក្សត់នៅខេត្តកណ្តាល ដោយឡែកឆ្នាំនេះ យើងបានជ្រើសរើសមកខេត្តតាកែវម្តង។ »

គណកម្មាធិការចំណុះជើងវត្ត និងអ្នកកាន់វេន្តបិណ្ឌ ពុទ្ធិបរិស័ទក្នុងភូមិ ព្រមទាំងព្រះសង្ឃ មានសេចក្តីត្រេកអរជាខ្លាំង ចំពោះទឹកចិត្តជ្រះថ្លារបស់បុគ្គលិក ក្រមហ៊ុនទ្រូម៉ាន់នី ដែលបានចូលរួមកាន់បិណ្ឌទី១ ដំបូងគេ នៅវត្តភ្នំបូរីនេះ ព្រោះមិនសូវមានអ្នកពីចម្ងា យមកធ្វើបុណ្យដល់ទីេនះនោះ ទេ ដោយសារឆ្ងាយ ម្យ៉ាងផ្លូវពិបាក ផង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ផ្លូវទៅភ្នំបូរីថ្មីៗនេះ បាននឹងកំពុងរៀបចំស្ថាបនាឡើងវិញ ក្រោមការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល ដែលមានទិសដៅពីស្ពានហូឈាម ឆ្លងកាត់ឃុំបាស្រែឃុំព្រៃផ្គាំឃុំពន្លៃ រហូតដល់ទីរួមខេត្តតាកែវ មានចម្ងាយជាងម្ភៃគីឡូម៉ែត្រ ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋស្រុកអង្គរបូរីទាំងមូល៕

Related Posts