ក្រុមហ៊ុន

សូម្បីអ្នកតំណាង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ក៏លាន់មាត់ចំពោះលទ្ធផលឆ្នោត ដ៏ច្រើនបំផុត ដែលក្រុម X Fighter ទទួលបានក្នុងកម្មវិធី X Factor Cambodia ដែរ

ភ្នំពេញ៖ លទ្ធផលសម្លេងឆ្នោតច្រើនបំផុត ពីអ្នកគាំទ្រក្រុម X Fighter កាលពីយប់ម៉ិញបានធ្វើអោយក្រុមនេះ នៅតែឈរលំដាប់លេខរៀងទី១ម្តងទៀត ជាលើកទីពីរក្នុងចំណោមបេក្ខជន១២នាក់នៅវគ្គ Live Show សប្តាហ៍ទី ៣ នេះ។

លោក ម៉ៃឃើល សុវណ្ណ (Michael Sovann) តំណាងពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលបានចូលរួមទស្សនាកម្មវិធីផ្ទាល់ បានលើកឡើងថា “ ក្រុម X-Fighter សក្តិសមណាស់ដែលពួកគេនៅតែ ទទួលសម្លេងគាំទ្រច្រើនបំផុតនោះ ពីព្រោះខ្ញុំយល់ថាបទចម្រៀងដែលក្រុមនេះលើក មកបកស្រាយ “We Are the World ” គឺជាបទដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង តាំងពីបទនេះចេញមកដំបូងរហូតមកដល់ពេលនេះ ហើយអ្វីដែលក្រុមនេះធ្វើបានល្អមែនទែននោះ ការលើកដាក់សម្លេងរបស់ពួកគេ គឺពិតជាពិរោះខ្លាំង និង ពោពេញដោយមនោសញ្ចេតនា”។

សូមបញ្ជាក់ថា ក្រុម X Fighter មានសមាជិក ៤នាក់ មកពីភ្នំពេញហើយក្រុមនេះ ក៏ទទួលបានសារ ច្រើនជាងគេបំផុត កាលពីសប្តាហ៍មុនផងដែរ ដោយពួកគេត្រូវបានតម្រូវអោយច្រៀងបទ ដែលជ្រើសរើសដោយខ្លួនឯងផ្ទាល់។ ហើយបេក្ខជនដែលត្រូវដើរចេញពី កម្មវិធីនោះគឺបេក្ខជន ង៉ូត សិលា មកពីភ្នំពេញដែលជាកូនក្រុម កញ្ញា សុខ សីឡាលីន ដូច្នេះបេក្ខជនដែល នឹងត្រូវទៅវគ្គបន្ទាប់គឺមានចំនួនតែ ១១ រូបប៉ុណ្ណោះដែលនឹងត្រូវបង្ហាញ សមត្ថភាពលើឆាក X Factor Cambodia ក្នុងនោះរួមមាន X Fighter ក្រុម JMB, ជាតិ សុច្ចកា, ថាន់ នឿថង , កែវ ចាន់ដាលីន, សំ សុវណ្ណារ៉ាក់, គឿន នភាល័យ, ចាន់ សុបញ្ញា, គង់ ចំរើន, ឆុន បាលូ, និង បេក្ខជន ចាន់ កូម៉ែន៕

Related Posts