Uncategorized

ជុំវិញចម្រូងចម្រាស់ នៅព្រលានយន្តហោះ ប្រទេសកូរ៉េ ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយ

ជុំវិញចម្រូងចម្រាស់ នៅព្រលានយន្តហោះ ប្រទេសកូរ៉េ ឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខបកស្រាយ

ភ្នំពេញ៖ ខណៈដែលរឿងរ៉ាវកក្រើកហ្វេសប៊ុក ជុំវិញបុរសមួយក្រុមថតបង្ហោះ ពីសកម្មភាពសិល្បករ អមដោយការជេរប្រមាថពូជខ្មែរ និងដៀលអ្នកសិល្បៈ ធ្វើឲ្យផ្ទុះប្រតិកម្មពេញស្រទាប់មហាជននោះ គេមិនទាន់ឃើញ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវភាគីម្ខាងទៀតកាត់តវីដេអូ ហើយចោទថា មានបំណងចង់ប្រើអំពើហិង្សានៅព្រលានអុីនឆន ប្រទេសកូរ៉េ ចេញប្រតិកម្ម ឬ បកស្រាយនោះទេ។

យ៉ាងណាមិញ ផ្អែកតាមហ្វេសប៑ុកកាលពីព្រឹកថ្ងៃទី១៧ កញ្ញា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារបកស្រាយ។

លោកបានសរសេរជាសាធារណៈថា “រឿងពិតកើតឡើងនៅកូរ៉េ នៅប្រលានអ៊ីន ឆន ប្រទេសកូរ៉េទេ ដែលជាការព្យាយាមថតលើកទី២ របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាលេស៊ីហើយ ម៉្យាងទៀតដោយសារទីនោះយើងកំពុង ឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាមឃាត់ ការថតគ្រប់រូបភាព ។ បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិអាចមាន ទោសដល់ជាប់គុក ហើយជាប់ blak list ជាពិសេសកន្លែងអន្តោប្រវេសទៀត ក្រុមសិល្បៈព្យាយាមសម្រមសម្រួល អោយបញ្ចប់តែក្រុមបងប្អូនកាន់តែ ទាញកាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ ធម្មតាទេ ជាកាថតតិះដៀលប្រមាថ”។

បន្ថែមពីការបង្ហោះ ក្នុងកិច្ចសម្ភាសន៍បន្ថែមពីលើការបង្ហោះ លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលស្ថិតក្នុងហេតុការណ៍នោះ បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែនលោកឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំអោយបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅដូចចង់ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។

លោក ហេង ឡុង បន្តថា មិនមែនត្រឹមតែលោកឧកញ៉ានោះទេ សូម្បីតែលោកក៏ទទួលយកមិនបាននោះដែរ នៅពេលឮអ្នកថតរូបរបស់ក្រុមខ្លួនយកទៅបង្ហោះ បំប៉ោងស្ថានការណ៍ហើយស្រាប់តែពេលចរចារអោយលុបវីដេអូនោះចោល ប្រកាសមិនព្រមលុប និងបន្តថតវីដេអូបន្ថែមទៀត ដើម្បីបំប៉ោងហេតុការណ៍អោយកាន់តែមើលទៅធ្ងន់ធ្ងរ។ លោកទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរដែលសាងកំហុសឆ្គងនៅព្រលានយន្តហោះនៅក្នុងប្រទេសម៉ាឡេសុី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំហុសដោយអចេតនាបញ្ឈប់សកម្មភាពជាមុនសូម្បីបន្តិច ហើយស្រាប់តែថតវីដេអូយកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។ ម្យ៉ាងសំលេងភ្លេង និងការរាំលេងនៅក្នុងពេលនោះ ក៏នៅឆ្ងាយពីកន្លែងគេអង្គុយ និងមិនបានបើកសំលេងឮៗ បង្កការប៉ះពាល់ នៅកន្លែងរង់ចាំនោះដែរ។

លោកបន្តថា បើមានអ្នកដំណើរ ឬ អ្នកបម្រើការនៅក្នុងព្រលាននៅម៉ាឡេសុីណាម្នាក់ មកប្រាប់ ឬមកហាម ហើយពួកលោកមិនឈប់ លោកថាវាសមខ្លាំងណាស់ក្នុងការបង្ហោះ ប៉ុន្តែបរិយាកាសគឺមិនមានតែម្ដង ទើបក្រុមលោកពិបាកទទួលយកនៅពេលឃើញវីដេអូបង្ហោះឡើង អមដោយការប្រមាថ។ លោកថាគ្រប់យ៉ាងបើជាខ្មែរដូចគ្នា គឺគ្រាន់តែមកប្រាប់ ឬ គ្រាន់តែសម្រួលគ្នា ដោយលុបវីដេអូ ហើយក្រុមលោកទទួលកំហុសរឿងរាំលេងនោះ វាចប់បាត់ហើយ ប៉ុន្តែមកពីក្រុមនោះចង់បង្ក និងចង់បំប៉ោងស្ថានការណ៍អោយធ្ងន់ ទើបមើលទៅកាន់តែអាក្រក់។

លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សាដូចការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេលលោកឧកញ៉ាហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជាសកម្មភាពចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធផលពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេ ដោយទុកអោយមេធាវីបន្តនិតិវិធី៕

Related Posts