អត្ថបទពាណិជ្ជកម្ម

ផ្លូវការមែនទែនហើយ! ស្រាបៀរកម្ពុជា ពិតជាសម្រេចផ្តល់រង្វាន់ ខុនដូទំនើប ១យូនីត ដល់គូស្នេហ៍ ក្នុងរដូវកាលថ្មីនេះ

ថ្មីៗនេះស្រាបៀរកម្ពុជា បានបញ្ចេញវីដេអូពាណិជ្ជកម្មថ្មីមួយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារសាច់រឿង បកស្រាយអំពីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យមួយ របស់គូស្នេហ៍១គូ ប្រើប្រាស់ស្រាបៀរកម្ពុជា ជប់លៀងសប្បាយជាមួយមិត្តរបស់ពួកគេ ហើយមានឱកាសឈ្នះរង្វាន់ ជាច្រើនពីការជ្រើសរើសស្រាបៀរនេះ ។

រង្វាន់ដែលធ្វើអោយទស្សនិកជន ក៏ដូចជាគូស្នេហ៍ដែលកំពុងតែត្រៀមខ្លួន ចូលរោងការឆាប់ៗនេះ មានការចាប់អារម្មណ៍ខ្លាំងនោះ គឺខុនដូជីបម៉ុងឌឹផាកលែន ១យូនីត តែម្តង រួមទាំងរង្វាន់ធំផ្សេងៗទៀត រួមមាន ម៉ូតូ Zoomer X ចំនួន ៤០០ រង្វាន់ និង ជញ្ជៀនពេជ្រ ៤០ រង្វាន់ទៀត។

លោកស្រី គង់ កុសល នាយិកាទីផ្សារ នៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បញ្ជាក់ថា “ការដែលយើងសម្រេចចិត្ត ផ្តល់ជូនរង្វាន់ជាផ្ទះបែបខុនដូទំនើបនេះ ដោយយើងយល់ឃើញថា អ្វីដែលសំខាន់បំផុត សម្រាប់ជីវិតគ្រួសារថ្មី គឺទីកន្លែងរស់នៅ ដ៏ស្រស់ស្អាតមួយ ដូច្នេះហើយនេះជាអ្វីដែលស្រាបៀរកម្ពុជា សម្រេចចូលរួមចំណែក ជាផ្នែកមួយនៃសុភមង្គល អតិថិជនរបស់យើង។”

បញ្ចាក់ដើម្បីមានឱកាស ឈ្នះរង្វាន់ខុនដូទំនើបខាងលើនេះ លោកអ្នកគ្រាន់តែជាវកញ្ចប់ អាពាហ៍ពិពាហ៍ ស្រាបៀរកម្ពុជាកំប៉ុង ចំនួន២៥កេស នោះនឹងទទួលបាន ៣កេសបន្ថែមបូករួម ជាមួយបណ្ណផ្សងសំណាង១ សន្លឹក រួមនឹងសៀវភៅ កត់ចំណងដៃ ២ ក្បាល និងផងដែរ៕

Related Posts