អត្ថបទពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ និងបុគ្គលិក EZECOM អបអរសាទរ អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោត ប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើស​ សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤។

ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានស ភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ដឹកនាំសភាពាណិជ្ជកម្ម អាណត្តិថ្មី ៣ឆ្នាំបន្តទៀត។ នៅក្នុងឱកាស ដ៏រីករាយឧត្តុងឧត្តមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន EZECOM សូមសម្តែងនូវការអបអរសារទរ យ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបន្តកាន់តំណែង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី អាណត្តិទី៤។

តាមរយៈសារអបអរសាទរ គោរពផ្ញើជូនអ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន EZECOM ពិតជាមានមោទនភាព យ៉ាងក្រៃលែង ចំពោះអ្នកឧកញ៉ា ដែលបានជាប់ឆ្នោត ធ្វើជាប្រធានសភាពាណិជ្ជកម្មកម្ពុជា សារជាថ្មី ដែលបានមកពីការបោះឆ្នោតគាំទ្រ ជាបន្តទៀតពីសំណាក់​សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុន EZECOM សូមបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិទាំងអស់ ក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ព្រមទាំងបុត្រាបុត្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុខភាពបរិបូរណ៍ និងប្រាជ្ញាឈ្លៀសវៃ ដើម្បីបន្តដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចជាតិ អោយកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕

Related Posts