ក្រុមហ៊ុន

លក្ខណៈដ៏អស្ចារ្យ ទាំងអស់នេះហើយ ដែលធ្វើឲ្យ Samsung Galaxy Note 10 និង 10+គ្រងតំណែងស្តេចស្មាតហ្វូនប៊ិច ដែលមានតែមួយគ្មានពីរ!!

ភ្នំពេញ៖ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បច្ចុប្បន្ននេះការប្រកួតប្រជែងផ្នែក បច្ចេកវិទ្យាកាន់តែមានសន្ទុះខ្លាំង ដើម្បីធ្វើឱ្យការទំនាក់ទំនង កាន់តែជិតស្និទ្ធ និងមុខងារប្រើប្រាស់មានលក្ខណៈកាន់តែ អស្ចារ្យជាងមុន! យ៉ាងណាមិញ ត្រកូល Samsung Galaxy Note ពីមួយជំនាន់ទៅមួយ ជំនាន់គឺកាន់តែអស្ចារ្យ កាន់តែទំនើប កាន់តែឆ្លើយតបទៅនឹងតម្រូវការអតិថិជនតាមបែបផែន ជីវិតសម័យថ្មី និងកាន់តែងាយស្រួល សម្រាប់ជីវិតប្រចាំថ្ងៃ ចំណុចទាំងអស់នេះហើយ ដែលធ្វើឲ្យអតិថិជនទាំងអស់ មិនសរសើរមិនបាន។
ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យ ដែលភ្ជាប់មកជាមួយ Samsung Galaxy Note 10 និង 10+គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ក្រុមហ៊ុនសាមសុងពិតជាក្រុមហ៊ុន ឈានមុខគេទូរទាំង ពិភពលោកមែន។

ត្រូវហើយអ៊ីចឹង! សម្រាប់អធិរាជស្មាតហ្វូន ដែលមានប៊ិកវេទមន្ត Samsung Galaxy Note 10 និង 10+ នេះគឺជាកំពូលស្មាតហ្វូនតែមួយគ្មានពីរ ក្នុងពេលបច្ចុប្បន្ននេះដែលស័ក្តិសមបំផុត សម្រាប់លោកអ្នក!

បើខ្ញុំចាំមិនខុសទេអតិថិជន មួយចំនួន ក៏បានដឹងហើយខ្ញុំក៏ធ្លាប់បាន បង្ហាញជូនកាលសប្តាហ៍មុនរួចមក ហើយដែរពីលក្ខណៈពិសេសអស្ចារ្យរបស់ Samsung Galaxy Note 10 និង 10+! ថ្ងៃនេះខ្ញុំក៏សូមបង្ហាញ ជូនបន្ថែមទៀត ដើម្បីឱ្យលោកអ្នក ជ្រាបកាន់ តែច្បាស់ ហើយលោកអ្នកនឹង អាចដាក់ចិត្តលង់ស្រឡាញ់ ម៉ូឌែលទាំងពីរនេះ បាន!ដូច្នេះកុំឱ្យប្រិយមិត្ត ក៏ដូចជាអតិថិជនទាំង អស់រង់ចាំយូរសូម មកមើលជាមួយគ្នា!

* Even Slimmer Device:
អតិថិជនដែលធ្លាប់ប្រើ និងចាប់កាន់ស៊េរី Note ប្រាកដជាដឹងយ៉ាងច្បាស់ថា អធិរាជស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ នេះមានកម្រាស់ស្តើងជាង មុនកម្រិតណា! ពិតណាស់ម៉ូឌែលទាំង ២ នេះគឺកាន់តែស្តើង ហាប់ និងគួរឱ្យទាក់ទាញជាងមុនបំផុត!!

* Cinematic Infinity Display:
លើកនេះលោកអ្នកអាចទទួលបានបទពិសោធន៍ នៃការទស្សនាការកម្សាន្តនានាកាន់ តែជក់ចិត្តដិតអារម្មណ៍ និងមានអារម្មណ៍ថាមិនចាញ់ ក្នុងរោងកុនប៉ុន្មាននោះទេជាមួយនឹង ទំហំអេក្រង់ 6.3 អ៊ីញ (Note 10) ខណៈដែល Note 10+ ហ៊ានលោតដល់ទំហំអេក្រង់ 6.8 អ៊ីញ ស្ទើរតែគ្មានគែម!! ពិតជាឡូយកប់ខ្លាំងណាស់!!

* Dynamic AMOLED:
កញ្ចក់អេក្រង់ប្រភេទនេះគឺ ពិតជាអស្ចារ្យ និងមានមុនគេបំផុតសម្រាប់ក្រុមហ៊ុន សាមសុង ដែលហ៊ានបំពាក់មកលើអធិរាជស្មាតហ្វូនប៊ិកនេះ! ជាមួយកញ្ចក់ដ៏ល្អផ្តាច់គេប្រភេទនេះ Support ជាមួយនឹង HDR10+ ផងដែរដោយធ្វើឱ្យរូបភាព និងពន្លឺមានកម្រិតកាន់តែច្បាស់ត្រជាក់ភ្នែកល្អ! អ្វីដែលពិសេស និងខ្លាំងបំផុតដាច់គេនោះគឺមិនធ្វើឱ្យប៉ះពាល់ ភ្នែករបស់លោកអ្នកឡើយបើទោះបី ជាប្រើ ឬទស្សនាច្រើនម៉ោងក៏ដោយ!

គួររំឭកផងដែរថា Samsung Galaxy Note 10 និង 10+ នៅមានចំណុចអស្ចារ្យ ជាច្រើនទៀតដែលមិនទាន់រៀបរាប់អស់! សម្រាប់ព័ត៌មានបន្ថែម សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយ របស់ក្រុមហ៊ុនដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនង មកកាន់លេខ 1800 203 232 !!

Related Posts