អត្ថបទពាណិជ្ជកម្ម

អ្នកក្រចេះ៖ ឈ្នះ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក គ្រប់រៀបចំមង្គលការ ជាមួយនារីក្នុងដួងចិត្ត

កសិកររស់នៅ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ លោក ភឿ ហ៊ន សម្រេចបំណងប្រាថ្នា ដោយទទួលបានថវិកា គ្រប់គ្រាន់សម្រាប់រៀបចំមង្គលការ ជាមួយនារីដែលខ្លួនស្រឡាញ់ បន្ទាប់ពីឈ្នះរង្វាន់៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលលោកទិញ ទទួលទានត្រឹម១កំប៉ុងប៉ុណ្ណោះ។

លោកបានឱ្យដឹងថា៖ «វាជារឿងសំណាងហួសថ្លែង ដែលខ្ញុំស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។ រង្វាន់៤០លានរៀលនេះ គឺមកចំពេលម៉ាច់តែម្តង ព្រោះខ្ញុំតែងស្រម៉ៃថា នឹងបានរៀបការ ជាមួយនារីក្នុងដួងចិត្តម្នាក់ តែខ្ញុំមិនមានលុយច្រើន សម្រាប់ចាត់ចែងមង្គលការទេ ពេលនេះបានដូចចិត្តហើយ»។

អ្នកស្រុកចិត្របុរីរូបនេះបន្ថែមថា ថវិកាមួយផ្នែកនៃប្រាក់រង្វាន់នេះ នឹងជូនម្តាយរបស់លោកខ្លះ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងខ្លះទៀតសម្រាប់លោកយកទៅរៀន ជំនាញជួសជុលម៉ូតូ ដើម្បីបង្កើតមុខរបរទៅថ្ងៃអនាគត៕

Related Posts