អត្ថបទពាណិជ្ជកម្ម

វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រក្នុងការជ្រើសរើស ម៉ាកហ្វ្រេនឆាយដ៏ត្រឹមត្រូវ និងការការពារម៉ាកសញ្ញា ពីការលួចចម្លង”

ភ្នំពេញ៖ សមាគមម្ចាស់សិទ្ធិ អាជីវកម្មនៅកម្ពុជា មានកិត្តិយសសូមអញ្ជើញសមាជិក ម្ចាស់អាជីវកម្ម វិនិយោគិន ទាំងអស់ចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី “វិធីសាស្ត្រក្នុងការជ្រើសរើស ម៉ាកហ្វ្រេនឆាយដ៏ត្រឹមត្រូវ និងការការពារម៉ាកសញ្ញា ពីការលួចចម្លង (How to Select the Right Franchise and Trademark Protection)” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ។

វគ្គបណ្តុះបណ្តាលនេះ នឹងមានការចូលរួមពី អ្នកជំនាញផ្នែកអាជីវកម្មហ្វ្រេនឆាយ ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ និងជាសាស្ត្រាចារ្យ ព្រឹទ្ធបុរសនៃសកលវិទ្យាល័យ ឌូរ៉ាគិត ប៉ុនឌិត នៅប្រទេសថៃ និងអ្នកជំនាញផ្នែកការពារ ម៉ាកសញ្ញាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា មកធ្វើបទបង្ហាញលំអិត និងចែករំលែកបទពិសោធន៍ ស្តីអំពីវិធីសាស្ត្រក្នុងការ ជ្រើសរើសម៉ាកហ្វ្រេនឆាយដ៏ត្រឹមត្រូវ, ចំណុចសំខាន់ដែលត្រូវ សិក្សាមុនពេលសម្រេចចិត្ត ទិញហ្វ្រេនឆាយណាមួយ នឹងវិធីសាស្ត្រក្នុងការការពារ ម៉ាកសញ្ញាហ្វ្រេនឆាយរបស់ខ្លួន ដើម្បីជៀសវាងការ លួចចម្លងពីអ្នកដ៏ទៃ ។

សិក្ខាកាមដែលចូលរួម វគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនរួមមាន៖

-សិក្សាដោយផ្ទាល់ជាមួយ អ្នកជំនាញមកពីប្រទេសថៃ ដែលមានបទពិសោធន៍ជាង ២០ឆ្នាំ លើអាជីវកម្មហ្វ្រេនឆាយ និងការការពារម៉ាកសញ្ញា
-យល់ដឹងគ្រប់ជ្រុងជ្រោយ (Understand from A to Z) ស្តីអំពីអាជីវកម្មហ្វ្រេនឆាយ
-ស្វែងយល់ពីតិចនិក គន្លិះ និងវិធីសាស្ត្រក្នុងការជ្រើសរើស និងប្រតិបត្តិការអាជីវកម្ម ហ្វ្រេនឆាយប្រកបដោយជោគជ័យ
-យល់ដឹងពីហានិភ័យផ្នែកផ្លូវច្បាប់ និងវិធីសាស្ត្រក្នុងការកាត់បន្ថយ មុនពេលម្រេចចិត្តទិញហ្វ្រេនឆាយ
-វិធីសាស្ត្រផ្លូវច្បាប់ ក្នុងការការពារម៉ាកសញ្ញា
-យល់ដឹងពីវិធិសាស្ត្រក្នុង ការប្រតិបត្តិការអាជីវកម្ម ហ្វ្រេនឆាយឲ្យបានចំណេញ
-នេះគឺជាវគ្គបណ្តុះបណ្តាល តែមួយគត់ដែលបកស្រាយ ពីចំណុចស្នូល និងលក្ខណៈផ្លូវច្បាប់គ្រប់ជ្រុងជ្រោយ របស់អាជីវកម្មហ្វ្រេនឆាយ ។

ចូលរួមជាមួយគ្នា ដើម្បីបង្កើនសកម្មភាពអាជីវកម្ម ហ្វ្រេនឆាយនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ។

សម្រាប់ព័ត៌មានបន្ថែម និងចុះឈ្មោះចូលរួមកម្មវិធី សូមទំនាក់ទំនង ០៧៧ ៦៩ ១១ ៩៩ / ០១៦ ៧២ ៧២ ៥៦ ឬ អ៊ីម៉ែល [email protected]

Related Posts