អត្ថបទពាណិជ្ជកម្ម

ចុងភៅសៀមរាប ឈ្នះ៤០លានរៀល៖ ភ្ជុំបិណ្ឌឆ្នាំនេះ រាងខ្សត់ភ្ញៀវបន្តិច តែមិនខ្សត់រង្វាន់ធំ ពីស្រាបៀរកម្ពុជាទេ

បើទោះបីជាចំនួនភ្ញៀវទេសចរបរទេស មកលេងក្រុងសៀមរាប មួយរយៈនេះហាក់ថមថយបន្តិចមែន តែការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅទូទាំងប្រទេសកម្ពុជា នៅតែប្រព្រឹត្ត ទៅយ៉ាងគគ្រឹកគគ្រេង។

ប្រជាពលរដ្ឋកម្ពុជា តែងនិយមជួបជុំបងប្អូនជិតឆ្ងាយ ពិសាអារហាររួមគ្នា ក្នុងនោះចុងភៅម្ហូបចិន នៅក្រុងសៀមរាប ខេត្តសៀមរាបម្នាក់ លោក ប្រាង ង៉ិក បានទិញស្រា បៀរកម្ពុជា១កេស ដើម្បីផឹកជួបជុំបងប្អូន ដូចគេឯងនៅថ្ងៃភ្ជុំបិណ្ឌ ហើយមានសំណាង ឈ្នះរង្វាន់ធំទឹកប្រាក់សុទ្ធ ៤០លានរៀល។

អ្នកសៀមរាបរូបនេះ បានរៀបរាប់ថា «ខ្ញុំទិញស្រាបៀរកម្ពុជា១កេស ព្រោះខ្ញុំដឹងថាស្រាបៀរកម្ពុជា តែមួយកេស ប្រាកដជាមានរង្វាន់ មិនតិចក៏ច្រើនដែរ ហើយកំប៉ុងនាំសំណាងហ្នឹង គឺកំប៉ុងទី៨ ខ្ញុំមិនចង់ជឿនឹងភ្នែកខ្លួនឯងទេ ព្រោះធ្លាប់តែត្រូវរង្វាន់តូចៗ មិនស្មានថា លើកនេះខ្ញុំសំណាងធំដល់ម្លឹង»។

លោកបន្តថា «ពិតមែនតែភ្ជុំបិណ្ឌឆ្នាំនេះ រាងខ្សត់ភ្ញៀវមែន តែរង្វាន់ពីស្រាបៀរកម្ពុជា អត់ខ្សត់ទេ ច្រើនលើសអ្វីខ្ញុំរំពឹងទុក អ្នកណាថាមិនជឿក៏តាមចិត្តទៅ តែរង្វាន់គឺមានមែន គ្រាន់តែឈ្នះភា្លម ខ្ញុំទិញថែម២កេសទៀត និងបន្តទិញរហូតទៅ ហើយទឹកប្រាក់៤០លានរៀលនេះ គឺច្រើនណាស់ ខ្ញុំនឹងយកទៅជួយគ្រួសារបស់ខ្ញុំ និងបង្កើតមុខរបរថ្មីមួយ ព្រោះមិនចង់នៅធ្វើការ ឱ្យគេរហូតទេ៕

Related Posts