អត្ថបទពាណិជ្ជកម្ម

ពិសេសមែន! បទចម្រៀងសិល្បករឆ្នើមពីររូប ត្រូវលើកយកមកប្រកួត ក្នុងកម្មវិធី X-Factor Cambodia វគ្គ Live Show សប្តាហ៍ទី៦

នៅក្នុងវគ្គ Live Show សប្តាហ៍ទី៦ នៃការប្រកួតចម្រៀង លំដាប់ថ្នាក់ពិភពលោក ដែលឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ ដោយភេសជ្ជៈប៉ូវកម្លាំងវើក (WURKZ) បានដាក់វិញ្ញាសាប្រកួត ដោយតម្រូវឱ្យបេក្ខជន បេក្ខនារីច្រៀងចម្រៀង ដែលជាបទចម្រៀងដើម របស់លោកស្រី ហឹម ស៊ីវន និងលោក ណូយ វ៉ាន់ណេត។

អ្វីដែលប្លែក បេក្ខជនដែលតម្រូវឲ្យបកស្រាយ បទចម្រៀងដើមទាំងនេះ ត្រូវប្រើប្រាស់ស្ទីល កាយវិការផ្ទាល់ខ្លួន ដើម្បីបញ្ចេញនូវសមត្ថភាព មួយបែបផ្សេង ពីម្ចាស់ដើម សម្រាប់ទាក់ទាញសារគាំទ្រ ជាច្រើនពីទស្សនិកជន។

មិនខុសពីសព្វមួយដងដែរ នៅក្នុងវគ្គនេះបានជម្រុះបេក្ខជនមួយរូប ដែលទទួលបានសារគាំទ្រ តិចជាងគេ គឺបេក្ខជន គឿន នភាល័យ ដែលមកពីរាជធានីភ្នំពេញ។ មកដល់ពេលនេះ មានបេក្ខជនត្រឹម ៨រូបប៉ុណ្ណោះ ដែលនឹងបន្តមានវត្តមាន ក្នុងវគ្គ Live Show សប្តាហ៍ទី៧៕

Related Posts