អត្ថបទពាណិជ្ជកម្ម

គូបូតា សម្ពោធត្រាក់ទ័រ MU-SERIES ថ្មី២ម៉ូឌែលខ្លាំងធន់ ត្រៀមខ្លួនជាស្រេច​ ​រាល់ការងារលំបាក៖ MU5702 ថាមពល 57កម្លាំងសេះ និងMU4902 ថាមពល 49កម្លាំងសេះ

គូបូតា ជាក្រុមហ៊ុននាំមុខគេ ផ្នែកគ្រឿងចក្រកសិកម្ម ក្នុងទីផ្សារប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកបច្ចេកវិទ្យាកសិកម្មថ្មី ដើម្បីអនាគត បានណែនាំនូវត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែលMU5702 មានថាមពល 57 កម្លាំងសេះ និងម៉ូឌែល MU4902 មានថាមពល 49 កម្លាំងសេះ។ ទាំងពីរម៉ូឌែលនេះ សុទ្ធតែផ្សារភា្ជម់ជាមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត”។ កាន់តែមានទំនុកចិត្ត ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ។

លោក Phisanu Milintanush ជាអគ្គនាយកផ្នែកទីផ្សារ និងសេវាកម្ម នៃ SIAM KUBOTA Corporation Co., Ltd បានប្រាប់ឱ្យដឹងថាចាប់ពីឆ្នាំ 2017 – 2018 មក ទីផ្សារត្រាក់ទ័រក្នុងប្រទេសកម្ពុជា ជារួមមានការកើនឡើង26% ជាលទ្ធផលត្រាក់ទ័រគូបូតា ក៏ទទួលបានផលរបរកើនឡើងផងដែរ ដោយសារដំឡូងមីមានតម្លៃល្អ។ លើសពីនោះទៅទៀតរដ្ឋាភិបាល ក៏បានគាំទ្រផងដែរ នូវគោលនយោបាយ ជួយឱ្យវិស័យកសិកម្ម។ គូបូតា បានសម្ពោធនូវត្រាក់ទ័រថ្មី MU-SERIES ដើម្បីបំពេញតម្រូវការរបស់កសិករ ដែលជាការល្អ សម្រាប់ទាំងការងារធ្វើស្រែ និងចម្ការ។ យើងបានផ្តល់នូវត្រាក់ទ័រ ដែលមានថាមពលខ្លាំង ងាយស្រួលបើកបរ និងមានតម្លៃសមរម្យ។

ត្រាក់ទ័រ គូបូតា MU-SERIES ភ្ជាប់មកនូវជាមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត” ដែលមានថាមពលខ្លាំង ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតថ្មី មានថាមពល 57កម្លាំងសេះ និង 49កម្លាំងសេះ សម្រាប់ជាជម្រើស ជាមួយម៉ាស៊ីន ដែលមានប្រព័ន្ធ Turbo-Direct Injection ធ្វើឱ្យការបើកបរគ្រប់ស្ថានភាពការងារ មានភាពរលូនជានិច្ច។ ប្រព័ន្ធ Synchro shuttle gear អាចឱ្យការបើកទៅមុខ និងថយក្រោយបានយ៉ាងរហ័ស ដោយមិនចាំបាច់ឈប់ និងប្តូរលេខឡើយ។ ភាពរឹងមាំគ្រប់ការធ្វើការ ដោយមិនបារម្ភ ដោយមានដែកទំងន់ ដើម្បីទប់លំនឹងនៅខាងមុង និងខាងក្រោយ។ ការរចនាភ្លើង LEDដ៏ទាន់សម័យ ជួយឱ្យមានពន្លឺភ្លឺច្បាស់ងាយស្រួល ក្នុងការធ្វើការពេលយប់ និងអេក្រង់បង្ហាញព័ត៌មាន LED ភ្លឺច្បាស់ដូចកញ្ចក់គ្រីស្តាល់ ដែលអាចឱ្យមើលការបង្ហាញព័ត៌មាន បានយ៉ាងច្បាស់ល្អ ទាំងពេលថ្ងៃ និងពេលយប់។

ឈុត Automatic draft control gear នឹងជួយឧបករណ៍តរភ្ជាប់ផ្សេងៗ គូបូតា អាចធ្វើការ បានរហ័សរហួនគ្រប់កាលៈទេសៈ។ ប្រព័ន្ធ Synchro mate gear មាន 8 លេខទៅមុខ និង 8 លេខថយក្រោយ ជួយឱ្យការបើកបរ មានភាពងាយស្រួល និងអាចប្តូរទៅមុខងារបើកបរកង់ 4 ដោយងាយស្រួល ហើយក៏ងាយស្រួល ក្នុងការបើកបរមានភាពល្អ ឥតខ្ចោះផងដែរ។

សម្រាប់យុទ្ធនាការទីផ្សារ គូបូតា នៅប្រទេសកម្ពុជាដើមឆ្នាំនេះ ក្រុមហ៊ុន គូបូតា បង់រំលស់ KLC បានបើកសម្ពោធជាផ្លូវការ ដែលផ្តល់នូវសេវាកម្មបង់រំលស់ សម្រាប់គ្រឿងចក្រកសិកម្មគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី ដើម្បីអនាគត ដើម្បីជួយដល់កសិករកម្ពុជា មានភាពងាយស្រួល ដើម្បីក្លាយជាម្ចាស់គ្រឿងចក្រកសិកម្ម ជាមួយនឹងបច្ចេកវិទ្យាកសិកម្មថ្មី ដើម្បីអនាគត។ លើសពីនោះទៅទៀត យើងក៏បានពង្រីកនូវការផ្សព្វផ្សាយ ដើម្បីផ្តល់ដំណឹង ដល់អតិថិជនគោលដៅផងដែរ។

សម្រាប់សេវាកម្មក្រោយការលក់ យើងផ្តោតសំខាន់ ទៅលើបណ្តាញ នៃការអភិវឌ្ឍន៍នៅតាមភ្នាក់ងារចែកចាយ ទូទាំងប្រទេស ដោយបានដាក់បញ្ចូល នូវប្រព័ន្ធគ្រប់គ្រង តាមបច្ចេកវិទ្យាទាន់សម័យ។ ឧទាហរណ៍ ដូចជាប្រព័ន្ធគ្រប់គ្រងស្តុក ការផ្គត់ផ្គង់ទំនិញ ទាន់ពេលវេលា តាមផែនការច្បាស់លាស់ ដែលមានប្រសិទ្ធិភាព។ ហើយ គូបូតា កម្ពុជា ក៏បានផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ តាមស្តង់ដារបស់ គូបូតា ដូចៗគ្នា ដើម្បីបំពេញតម្រូវការអតិថិជន នៅទូទាំងប្រទេស។

ចំពោះព័ត៏មានលំអិត អំពីផលិតផល និងបទពិសោធន៍ផ្សេងៗពីរ MU-SERIES សូមអញ្ជើញទៅសាកសួរ នៅតាមភ្នាក់ងារចែកចាយគូបូតា នៅទូទាំប្រទេស។លើសពីនេះទៅទៀត យើងក៏បានផ្តល់នូវសេវាកម្ម បន្ទាន់របស់ គូបូតា កម្ពុជា សូមទំនាក់ទំនងមកកាន់ 1800 20 1747 ឬ 023 971 155 សម្រាប់ព័ត៌មាន អំពីផលិតផល និងសេវាកម្មផ្សេងៗ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ ពីកញ្ចប់សេវាកម្មពិសេសពី គូបូតា ផងដែរ។ ហើយលោកអ្នកក៏អាចស្នើសុំ នូវការប្រើប្រាស់បច្ចេកទេស និងសេវាកម្មបច្ចេកទេស ចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង 6ល្ងាច រៀងរាល់ថ្ងៃ៕

Related Posts