Uncategorized

បុរសបើកបរ WeGo Taxl ម្នាក់ ធ្វើរឿងមិននឹកស្មាន ដល់ភ្ញៀវរបស់ខ្លួន!

ភ្នំពេញ៖ រឿងមួយដែលមិននឹកស្មានដល់​ បុរសជាអ្នកបើកបរ WeGo Taxl Cambodia ម្នាក់បានធ្វើឲ្យស្រ្តីម្នាក់ដែលជាភ្ញៀវជិៈWeGo Taxl Cambodia របស់ខ្លួន បានសម្ដែងការពេញ ចិត្តនិងសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលស្រ្តីរូបនោះ បានភ្លេចទូរស័ព្ទនៅលើកង់បី អស់រយៈពេលជិតមួយម៉ោង រំពេចនោះក៏បុរសជាអ្នកបើកបរ WeGo Taxl Cambodia ក៏បានធ្វើការស្វែងរកទាល់តែបានជួយស្រ្តីនោះ ហើយក៏បានប្រគល់ទូរស័ព្ទដល់ស្រ្តីនោះដោយផ្ទាល់វិញ។

បុរស ឆៃ ហុង បានសរសេរនៅសង្គមហ្វេសប៊ុកលោក ថា “ខ្ញុំបាទ..ជាដៃគូបើកបរ WeGo Taxl Cambodia បាននាំយកទ្រព្យសម្បត្តិរបស់ភ្ញៀវ ដែលគាត់បានភ្លេចនៅលើកង់បី របស់ខ្ញុំជូនដល់ដៃ គាត់វិញហើយ ខ្ញុំមើលទៅគាត់ហាក់បី ដូចជា សប្បាយចិត្តខ្លាំងណាស់ ដែលគាត់ភ្លេចរយៈពេលជិតមួយម៉ោង ទៅហើយ បានគាត់នឹងឃើញថា គាត់ភ្លេចទូរស័ព្ទនៅលើកង់បី”។

លោកបានសរសេរទាំងក្ដីរីករាយថា រាល់ការធ្វើដំណើររបស់ពុកម៉ែបងប្អូន ជាមួយក្រុមហ៊ុន WeGo Taxl ស្មើរទៅនឹងជួយលើកកម្ពស់ជីវភាព របស់ពួកខ្ញុំ ដែលជាអ្នកបើកបរ សេវាកម្មល្អ សុវត្តិភាព មានទំនួលខុសត្រូវច្បាស់លាស់ ជាមួយ WaGoTaxl សូមអគុណ៕

Related Posts