Uncategorized

លោកឧកញ៉ា ទៀ វិចិត្រ សង់ផ្ទះឈើ១ខ្នង ជូនមន្ត្រីនគរបាល ប្រចាំការកោះរ៉ុង ​ជំនួសផ្ទះខ្ទមដាច់រហែក

ព្រះសីហនុ៖ ដូចដែលអ្វីជាការគ្រោងទុក របស់លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភ នូវផ្ទះឈើ ១ខ្នង ទៅដល់ មន្ត្រីនគរបាល១រូប ជំនួសផ្ទះដាច់ដោចកន្លងមក ។

នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារ បានចុះទៅកាន់ទីតាំង ដែលជាទីកន្លែង ត្រូវសាងសងផ្ទះឈើ១ខ្នង សម្រាប់ មន្ត្រីនគរបាល ប្រចាំការកោះរ៉ុង១រូប ស្ថិតនៅសង្កាត់កោះរ៉ុង ដោយការសាងសងផ្ទះឈើ១ខ្នងនេះ ជាការជំនួសឲ្យខ្ទមចាស់ ដាច់រហែង របស់មន្រ្តីនគបាលខាងលើ ហើយនេះជាកាដូរបុណ្យចូលឆ្នាំថ្មី សម្រាប់ឲ្យមន្ត្រីនគរបាល និងក្រុមគ្រួសារស្នាក់នៅ សមរម្យឡើងវិញ ។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ឲ្យដឹងដែរថា “ខ្ញុំបាទបានចុះទៅពិនិត្យ នឹងផ្តល់ទីតាំងដីផ្ទាល់ខ្លួនរបស់ខ្ញុំ មួយកន្លែង ដើម្បីសាងសង់ផ្ទះ ជូនដល់គ្រួសារមន្ត្រីនគរបាល ប្រចាំកោះតូច កោះរ៉ុង ខេត្តព្រះសីហនុ។ ហើយផ្ទះហ្នឹង រយៈនៃការសាងសង់ ប្រហែល១៥ថ្ងៃ” ។

គួររំលឹកផងដែរថា លោកឧកញ៉ា ទៀ វិចិត្រ តែងតែបានចូលរួម ក្នុងកិច្ចការងារមនុស្សធម៌ជាច្រើន រួមមានការសាងសង់សាលារៀន ការឧបត្ថម្ភ ជំពោះជនក្រីក្រ កុមាកំព្រារ ចាស់ជរា និងការងារមនុស្សធម៌ ជាច្រើនទៀតកន្លងមក៕

 

 

 

 

 

 

 

 

Related Posts