Uncategorized

សម្ដេច ហេង សំរិន អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូត សឹង្ហបូរីតែងតាំងថ្មី ប្រចំាកម្ពុជា ចូលជួបសម្តែង ការគួរសម

ភ្នំពេញ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ នេះបានអនុញ្ញាតឲ្យ លោក ម៉ៃខើល តាន់ កេង ស៊ឹង (H.E.Mr. Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបូរី ដែលទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសមនៅវិមានរដ្ឋសភា ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេច ហេង សំរិន បានឲ្យដឹងថា កម្ពុជា-សឹង្ហបូរី មានទំនាក់ទំនង ការទូតជាមួយគ្នា ជាយូរមកហើយ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អ ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។ ស្ថាប័ននីតិប្បញ្ញតិ នៃប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការ ល្អជាមួយគ្នាផងដែរ ។ នៅក្នុងឆ្នាំ២០១៥ កន្លងមក លោកស្រីប្រធានរដ្ឋសភា សឹង្ហបូរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា ។

សម្ដេចក៏បានអរគុណសឹង្ហបូរី  ដែលបានជួយបណ្តុះ បណ្តាលធនធានមនុស្ស ដល់កម្ពុជា សម្ដេចក៏បានស្នើសុំឲ្យរដ្ឋាភិបាល សឹង្ហបូរី ពិនិត្យលទ្ធភាពបន្ថែម នូវចំនួននិស្សិត អាហារូបករណ៍ ឲ្យបានច្រើនថែមទៀត។

ជាការឆ្លើយតបលោក ឯកអគ្គរដ្ឋទូតថ្មី ក៏បានសន្យាពង្រឹងពង្រីកទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ អោយកាន់តែប្រសើរឡើង ថែមទៀត និងគិតគូលទ្ធភាពផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែមផងដែរ ៕


Related Posts