Uncategorized

រថយន្ត កាមរីបាឡែន បុកគ្នាជាមួយគោយន្ត បណ្ដាលឲ្យរងរបួស ធ្ងន់-ស្រាល ៣នាក់

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបាឡែន បានបុកពីក្រោយគោយន្តច្នៃ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន ៣នាក់ ។

យោងតាមសមត្ថកិច្ច ដែលបានចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានអ្នកបើក បរគោយន្តផ្ទុកមនុស្សពេញគោយន្ត ទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តម៉ាកកាមរី បាឡែនពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿនទិសដៅស្របគ្នា ទៅបុកគោយន្តពីក្រោយ បណ្តាលឲ្យធ្លាក់ មនុស្សជិះលើគោយន្តរងរបួសធ្ងន់-ស្រាល ៣នាក់ ។

សមត្ថកិច្ចដដែល បានបន្ថែមថា ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ ទុករថយន្តនៅកន្លែងកើតហេតុរីឯជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពបាកាន ។ វត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាង សំណុំរឿងតាមនីតិវិធី ៕

Related Posts