Uncategorized

កញ្ញាម្ចាស់មេដាយសំរឹទ្ធអូឡាំពិក Fu Yuanhui ប្រកាសចង់បានសង្សារ នៅលើវេទិការផ្សាយបន្តផ្ទាល់ 

ចិន៖ អត្តពលិកហែលទឹក Fu Yuanhui ជាម្ចាស់មេដៃសំរឹទ្ធិអូឡាំពិក ក្នុងពេលថ្មីៗនេះ បង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ជាច្រើន នឹងបានបង្ហើបប្រាប់ ដោយឥតលាក់លៀម ឲ្យពិភពលោកទាំងមូលបានដឹងថា រូបនាង មិនដែលមានទំនាក់ទំនងស្នេហា ជាមួយនឹងបុរសណាម្នាក់ទេ ហើយបច្ចុប្បន្ន នាងកំពុងចង់បានបុរសម្នាក់ ជាសង្សារ។

កញ្ញា Fu ធ្លាប់បានលេចវត្តមាននៅលើ «Champion Fun» រួមជាមួយនឹងអត្តពលិកដទៃៗទៀត ដែលបង្ហាញនូវប្រតិកម្មចំពោះជោគជ័យរបស់ខ្លួន ដ៏គួរឲ្យអស់សំណើច ប៉ុន្តែម្ចាស់មេដាយសំរឹទ្ធិអូឡាំពិករូបនេះ បានដើរចូលស្ទូឌីយ៉ូ ដោយពាក់ស្បែកជើងកែង សំពត់វែង និងមានអាវពណ៌ខ្មៅ ដែលមើលទៅខុសប្លែកពីនៅប្រកួតអូឡាំពិកដាច់ស្រឡះ និងនៅពេលដែលពិធីករសួរអំពី រឿងទំនាក់ទំនងស្នេហា នាងបានឆ្លើយដោយមិនស្ទាក់ស្ទើរថា នាងមិនធ្លាប់មាននោះទេ ហើយបច្ចុប្បន្ននាង កំពុងចង់បានមិត្តប្រុសម្នាក់ដូចគេដែរ។

ឆ្លៀតក្នុងឱកាស កំពុងបានស្ថិតនៅលើវេទិការផ្សាយបន្តផ្ទាល់ជាសាធារណៈនោះ កញ្ញាម្ចាស់មេដាយសំរឹទ្ធិអូឡាំពិក Fu ក៏បានធ្វើការសង្កត់ធ្ងន់ថា នាងគឺជាអត្តពលិក និងនោះគឺជាស្នាដៃដំបូងក្នុងជីវិតរបស់នាង ដូច្នេះហើយ នាងមិនចង់ល្បីជាតារាកម្លែង ឫក៏តារាល្បីលើបណ្ដាញអ៊ីនធឺណេតទេ ដោយនាងគ្រាន់តែសង្ឃឹមថា មនុស្សទាំងអស់ ផ្តោតសំខាន់ទៅលើស្នាដៃក្នុងការហែលទឹករបស់នាងប៉ុណ្ណោះ។

 

 

Related Posts