Uncategorized

ពេជ្រ​ សោភា ចុះកុងត្រា​ ធ្វើជាឯកអគ្គរដ្ឋទូត​ សុឆន្ទៈ ប្រចាំក្រុមហ៊ុនទូរស័ព្ទដៃ APPO ជាលើកដំបូង

ភ្នំពេញ៖ តារាចម្រៀងក្រមិចក្រមើម ប្រចាំផលិតកម្មរស្មី ហង្សមាស អ្នកនាង ពេជ្រ សោភា កាលល្ងាចថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ បានធ្វើការប្រកាស អំពីការចុះកុងត្រាជាលើកដំបូង ជាឯកអគ្គរដ្ឋទូត សុឆន្ទៈ ប្រចាំឲ្យក្រុមហ៊ុនទូរស័ព្ទដៃ APPO ជាផ្លូវការ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា។

ក្រុមហ៊ុន APPO បានបង្កើតកម្មវិធីមួយ ដែលឲ្យឈ្មោះថា ជំនួបជាមួយអ្នកគាំទ្រ តារាចម្រៀង ពេជ្រ សោភា (Pich Sophea Meeting Fan) ដែលមានអ្នកគាំទ្រ តារាចម្រៀង ពេជ្រ សោភា ក៏ដូចជាអ្នកគាំទ្រនូវ ប្រភេទទូរស័ព្ទដៃ APPO និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម កាលពីល្ងាចថ្ងៃទី ១៩ ខែសីហា នៅសណ្ឋាគារ ខេមបូឌីយ៉ាណា ជាមួយការដាក់បង្ហាញ នូវលក្ខណៈពិសេសរបស់ទូរស័ព្ទ APPO ជាច្រើនម៉ូដែល ជាពិសេសជាងគេគឺទូរស័ព្ទម៉ូដែលថ្មី F1s ដែលជាផលិតផលដំបូង ដែលមានការសហការផលិតឡើង ជាច្រើនប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ APPO F1s ទើបតែដាក់លក់តែទទួលបានការទាក់ទាញ និងលក់ដាច់ជាខ្លាំង ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ ។

សម្រាប់តារាចម្រៀង ពេជ្រ សោភា បាននិយាយប្រាប់ទៅកាន់អ្នកគាំទ្រ ក៏ដូចជាអ្នកសារព័ត៌មាន នៅក្នុងកម្មវិធីនេះផងដែរ ចំពោះការចុះកុងត្រាមួយនេះ គឺជាលើកទីមួយហើយ សម្រាប់អ្នកនាង ហើយអ្វីដែលធ្វើឲ្យពេជ្រ សោភា មានការចាប់អារម្មណ៍ ជាងគេទៅលើទូរស័ព្ទដៃ APPO ក៏ព្រោះប្រភេទទូស័ព្ទដៃ របស់ក្រុមហ៊ុន APPO មានលក្ខណៈពិសេសជាងគេ ក្នុងការថតរូប (Selfie) ដែលធ្វើឲ្យអ្នកនាងយល់ថាមិនចាំបាច់ ពិបាក់យកកាមេរ៉ា តាមខ្លួននាំតែធ្ងន់ ដូចពីមុនទេ ដោយអ្នកនាង គិតថាមាន APPO ក្នុងដៃ ដូចមានអ្នកឯកទេសថតរូប នៅជាមួយនឹងយើងដែរ ។

ជាមួយគ្នានេះដែរទូរស័ព្ទដៃ APPO ម៉ូដែលថ្មី F1s មានលក្ខណៈពិសេស និងផ្តោតសំខាន់ជាងគេ ទៅលើការថតរូប ដែលទូរស័ព្ទដៃនេះ មានបំពាក់នូវកាមេរ៉ាមុខ ទំហំ 16MP ដែលភ្ជាប់មកជាមួយនឹងកម្មវិធី Beautify4.0 អាចឲ្យអ្នកថតរូប Selfie បានកាន់តែស្អាត និងមានទំនុកចិត្ត សម្រាប់អេក្រង់ធំងាយស្រួលក្នុងការប្រើប្រាស់ ហើយថែមទាំងមានទំងន់ ស្រាលស្រួលកាន់ក្នុងដៃ បន្ថែមពីនេះទៀត ទូរស័ព្ទម៉ូដែលនេះ កាន់ថ្មបានយូរ ហើយក៏សាក់ឆាប់ពេញផងដែរ និងមានមុខងាជាច្រើនទៀត ដែលទូរស័ព្ទផ្សេងទៀតពុំមាន ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទូរស័ព្ទដៃ APPO ក៏បានដាក់បង្ហាញនូវតម្លៃជាក់លាក់ផងដែរ ចំពោះទូរស័ព្ទដៃម៉ូដែល F1s ដែលកំពុងតែពេញនិយមនេះ មានតម្លៃត្រឹមតែ ២៦៩ដុល្លារតែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសកម្ពុជា ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Related Posts