Uncategorized

វគ្គជម្រុះ Tiger Street Football Festival 2018 នៅមណ្ឌលភ្នំពេញ​ មានក្រុមចូល រួមច្រើនជាងគេ

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះ នៃពានរង្វាន់ Tiger Street Football Festival 2018 នៅមណ្ឌលរាជធានីភ្នំពេញ មានក្រុមចូលរួមរហូតដល់ទៅ ១១៦ក្រុម ដែលនេះជាចំនួន ច្រើនលើសគេ បើប្រៀបធៀបទៅនឹង ៧ មណ្ឌលកន្លងមក។

ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគាសូហ្វីតែល នៅថ្ងៃទី ៦ ខែមីនា លោក ទុយ វិច្ឆិកា តំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីដ៏អស្ចារ្យ ក្នុងការផ្តល់ឱកាស ដល់ប្អូនៗយុវជន ដែលស្រលាញ់កីឡា បាល់ទាត់ បញ្ចេញសមត្ថភាព ប្រកួតប្រជែង​ ដណ្តើមពាន់រង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែ ចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡា លេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

ទន្ទឹមនឹងនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានបានមានប្រសាសន៍ថា Tiger Street Football Festival ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួត រហូតដល់៨ទីតាំង ក្រុមចូលរួមប្រកួត ដល់ទៅជាង៥០០ក្រុម កីឡាករសរុបជាង ៣៥០០នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០០០០$។

មិនតែប៉ុណ្ណោះក្រុមដែលប្រជែង បានកៅអី ទៅចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ និងមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ​ នៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ចុងសប្តាហ៍នេះតែម្តង។

សូមរង់ចាំតាមដានទាំងអស់គ្នា តើក្រុមណាជាម្ចាស់ជើងឯក ប្រចាំមណ្ឌលរាជធានីភ្នំពេញ។ ចំពោះព័ត៌មានលម្អិត បន្ថែមអំពី Tiger Street Football Festival 2018  សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ ៖www.facebook.com/TigerBeerKH៕

 

 

 

 

 

 

Related Posts