Uncategorized

លោកឧកញ៉ា ទៀ វិចិត្រ គិតគូសុវត្ថិភាព ការធ្វើដំណើរភ្ញៀវទេចរ តាមអប័រ និងទូក ដោយជម្រុញហ្វឹកហាត់ សមត្ថភាពបន្ថែម ដល់អ្នកបើកបរអូប័រ

ព្រះសីហនុ៖ លោក​​ ឧ​កញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកទេសចរណ៍ ខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការរក្សាសុវត្ថិភាព​​​​​​​ ជូនភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរ​ ឆ្លងចេញចូល ទៅលេងដីកោះ លោកឧកញ៉ាបានជំរុញ ដល់ការហ្វឹកហាត់បន្ថែម ទៅដល់បុគ្គលិក អ្នកបើកបរអូប័រ ដឹកភ្ញៀវទេសចរណ៍ទាំងអស់ ធ្វើយ៉ាងណាអោយអ្នកបើកបរអូប័រ មានសមត្ថភាព គ្រប់គ្រាន់ ទាំងការចេញចូលចតក្នុងផែ ពិសេសការបើកបរ ពេលជួបខ្យល់និងរលក ស្របពេលដែលរដូវ ធ្លាក់ខ្យល់កក្តិក ចូលមកដល់ នៅសមុទ្រឧស្សាហ៍ មានខ្យល់និងរលកខ្លាំង។

ក្រៅពីនេះ​ ក្នុងនាមប្រធានសមាគម ទូកទេសចរណ៍ខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកទេសចរណ៍ ខេត្តព្រះសីហនុ ព្រមទាំងជាប្រធាន ក្រុមហ៊ុន G.T.V.C Speed Boat បានលើកទឹកចិត្ត អោយប្រតិបត្តិករទូក ​ឬអូប័រដឹកភ្ញៀវទេសចរទាំងអស់រួមគ្នា រៀបចំប្រព័ន្ធសុវត្ថិភាព ក្នុងទូកឬអូប័រជាប្រចាំ ដូចជាអាវពោង និងឧបករណ៍សង្គ្រោះបឋមផ្សេងៗទៀត សម្រាប់ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរតាមទូក ឬអូប័រទៅកាន់គោលដៅ ទេសចរណ៍នានាផងដែរ៕

Related Posts