ព័ត៌មានថ្មីៗ

ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធី ជប់លៀង ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ក្នុងជំនួបជាមួយអាជីវករ សាមសុងទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ក្រុមហ៊ុន សាមសុង រៀបចំនូវកម្មវិធីជប់លៀង ដ៏ពិសេសមួយដែលជាពិធី ជួបជុំយ៉ាងអាធិកអធមរ វាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មាន ជាច្រើនក្រោម បរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុត ដែលមិនអាចបំភ្លេចបាន កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨ នាភោជនីយដ្ឋានទន្លេបាសាក់ ២ ។

នេះគឺជាកម្មវិធិដ៏ពិសេសមួយ នៅក្នុងចំណោមកម្មវិធីជាច្រើន របស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបង្កើតឡើង ក្នុងគោលបំណងសម្រាប់ លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណ ដល់អាជីវករលក់ដុំ និងរាយទាំងអស់ ដែលបានគាំទ្រនិងជឿជាក់លើផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ក្នុងរយៈពេលពេញ មួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាល ឆ្នាំកន្លងមកផងដែរ។

លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ ដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានខិតខំលក់ ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិច ក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុង ដើម្បីទទួលបានជោគជ័យ នឹងឈរលេខរៀងលំដាប់លេខ១ គ្រប់ផលិតផលទាំងអស់ របស់សាមសុង។

លោកបន្តថា ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹង បន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានចីរភាពនេះជាបន្តទៀត ។ ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយកនូវកម្មវិធី លក់ជាមួយប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូពិសេស សម្រាប់ អាជីវករទាំងអស់របស់ក្រុមហ៊ុនសាមសុង ក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យខ្លាំង របស់ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ ជាមួយនឹងអតិថិជន និងអាជីវករលក់រាយ និងដុំទាំងអស់ ក្នុងប្រទេស។

ក្នុងកម្មវិធីជប់លៀងយ៉ាងអាធិកអធមនេះ ក្រុមហ៊ុនសាមសុងក៏ដាក់បង្ហាញនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនរបស់ខ្លួនដូចជាទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និងផលិតផលជាច្រើនទៀតដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារផងដែរ។

នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗ មានរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹងកម្មវិធីតន្ត្រីកំដរបរិយាកាស ដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថា អាជីវកររបស់ ក្រុមហ៊ុនសាមសុង និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង ក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និងចូលរួម រាំលេងកម្សាន្ត ប្រកបដោយមេត្រីភាព យ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។

គួរបញ្ជាក់ថា ក្រុមហ៊ុនសាមសុង តែងតែនាំយក នូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចបំពាក់ នូវបច្ចេកវិទ្យាទំនើបៗជាច្រើនសម្រាប់ប្រើប្រាស់ នៅក្នុងគេហដ្ឋាន និងការិយាល័យកាន់តែទំនើបទាន់សម័យស្រស់ស្អាត និងសន្សំសំចៃខ្ពស់បំផុត។ បច្ចុប្បន្ននេះ ទីផ្សាររបស់ក្រុមហ៊ុនសាមសុងគឺមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជាដោយសារតែ មានការជឿជាក់ទៅលើគុណភាពប្រើប្រាស់ពីអតិថិជនជាច្រើន។ សូមជម្រាបថា ទូរទស្សន៍របស់សាមសុង គឹមានការរចនារូបរាង យ៉ាងស្រស់ស្អាត ការបង្ហាញពណ៌ច្បាស់ល្អឥតខ្ចោះ ដូចធម្មជាតិរស់រវើក ការប្រើប្រាស់ថាមពលភ្លើងសន្សំសំចៃ និងមានលក្ខណៈពិសេសកាន់តែឆ្លាតវៃលើស ពីទូរទស្សន៍ធម្មតា ដែលមានវត្តមាន នៅលើទីផ្សារ។

ចំណែកម៉ាស៊ីនបោកសម្លៀកបំពាក់របស់ក្រុមហ៊ុន សាមសុងវិញរូបរាងស្អាតទាក់ទាញ ធុនល្អក្នុងការប្រើប្រាស់ បំពាក់នូវបច្ចេកវិទ្យាទំនើបជាមួយនឹង មុខងារឆ្លាតវៃ ដែលធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួល បោកគក់បានស្អាតមិនស្លកពណ៌ ឬកំណកសាប៊ូជាប់ លើសម្លៀកបំពាក់ឡើយ ហើយវាមាន ប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់ មេរោគរហូតដល់ 99.9% និងបច្ចេកវិទ្យា Digital Inverter សម្រាប់សន្សំសំចៃ ភ្លើងអគ្គិសនីថែមទៀត។

ទូរទឹកកក និងម៉ាស៊ីនត្រជាក់របស់ ក្រុមហ៊ុនសាមសុងផ្តល់នូវ ទំនុកចិត្តខ្ពស់ដល់អតិថិជន នៅពេលប្រើប្រាស់ ដោយសារតែវាមានសមត្ថភាពក្នុងការរក្សាភាពត្រជាក់ និងការសន្សំសំចៃភ្លើងបាន កម្រិតខ្ពស់បំផុត។ វាក៏បំពាក់នូវប្រព័ន្ធការពារ មេរោគមានប្រសិទ្ធិភាព ខ្ពស់ដល់ទៅ 99.9% ផងដែរ៕

Related Posts