ក្រុមហ៊ុន

បន្ទាប់ពីធ្វើឱ្យ ពិភពលោក​កក្រើករួចមក Samsung Galaxy S10| S10+ នឹងត្រូវដាក់ឱ្យកម្ម៉ង់ទុកមុន សម្រាប់កម្ពុជាហើយ!

ភ្នំពេញ៖ ក្រោយពីការដាក់បង្ហាញ ជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10/S10+ ជូនដល់ពិភពលោកទាំងមូល មិនបានប៉ុន្មានថ្ងៃផង ពេលនេះ ក្រុមហ៊ុនសាមសុង ក៏បានប្រកាសទទួល ការកម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះ ចាប់ពីថ្ងៃទី២៣ ខែកម្ភៈ ដល់ថ្ងៃទី៥ មីនា ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យ ក្នុងការដាក់សម្ពោធជាផ្លួវការ ក៏ដូចជាអបអរដល់ខួប១០ឆ្នាំ របស់Samsung Galaxy ផងដែរ។

ការផ្តល់ជូនពិសេស សម្រាប់ការកម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន៖
1/ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ 129 ដុល្លារដ៏កាលីបនិងទាន់សម័យ
2/ ស៊ីមកាត លេខពិសេស Smart ដែលមានតម្លៃ 129 ដុល្លារ
3/ ជាមួយកញ្ចប់Smart ធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃ សម្រាប់រយៈពេលរហូតដល់ 52សប្តាហ៍ផងដែរ!

លោក Seungho Choi នាយកគ្រប់គ្រង ក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “Samsung Galaxy S10|S10+ ពិតជាកំពូលស្មាតហ្វូន ដែលធ្វើឱ្យអ្នកគាំទ្រ ទាំងក្នុងប្រទេសកម្ពុជា និងពិភពលោកទាំងមូល ចងចាំក្នុងទំព័រ ប្រវត្តិសាស្រ្ត ប្រចាំឆ្នាំ ២០១៩ ព្រមទាំងទទួលបាន នូវបទពិសោធន៍ យ៉ាងអស្ចារ្យបំផុត ដែលពុំធ្លាប់មានសម្រាប់ រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដោយធ្វើការទាក់ចិត្ត របស់អ្នកស្រឡាញ់គាំទ្រទាំងអស់ មិនអាចឈររង់ចាំ និងបង្អង់យូរបានឡើយ”។

លោកក៏បានបញ្ជាក់ ថែមទៀតថា សម្រាប់ការកម្ម៉ង់ទុកមុននេះ លោកអ្នកគ្រាន់តែ កក់មុនត្រឹមតែ $29 តែប៉ុណ្ណោះ ហើយសម្រាប់ការ មកទទួលយក ស្មាតហ្វូនដ៏អស្ចារ្យនេះ គឺចាប់ពីថ្ងៃទី៦ ដល់៨ ខែមីនា ២០១៩។

គួររំលឹកផងដែរថា សម្រាប់ប្រទេសកម្ពុជា យើងមានជម្រើស ៣ពណ៌ សម្រាប់ជ្រើសរើសដូចជា៖ ពណ៌ស ខ្មៅ និងបៃតង។ ដោយឡែក សម្រាប់តម្លៃវិញ Galaxy S10 ដែលមានអង្គផ្ទុក 128GB មានតម្លៃ 899ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹងអង្គផ្ទុក 128GB តម្លៃ 989ដុល្លារ និង 1,159 ដុល្លារសម្រាប់ Galaxy S10+ ដែលមានអង្គផ្ទុក 512GB។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយ របស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ “PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកម្ម៉ង់ ចាប់ពីថ្ងៃទី 23 កុម្ភៈដល់ 05 មីនានេះ ដោយស្តុកថែមជូន មានចំនួនកំណត់ ។

ប្រញាប់ឡើង!! មកក្លាយជាម្ចាស់ នៃកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះនេះ ឱ្យបានមុនភ្លាមទៅ! សូមកុំឱ្យឱកាសនេះកន្លងផុតទៅ!

ដើម្បីជ្រាបច្បាស់ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗ នៃកំពូលស្មាតហ្វូន Samsung Galaxy ទាំង ២ម៉ូឌែល៖
1. Samsung Galaxy S10
– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ
– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែក ប្រភេទ Dynamic Amoled 6.1 អ៊ីញ កោងស្អាត ដែលអាចបង្ហាញ ក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
– បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo
– បំពាក់ Chip Qualcomm Snapdragon 855
– Ram 6 GB Up, Rom 128 GB Up
– កាមេរ៉ាមុខ10MP
– កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)
– ថាមពលថ្ម 3400mAh,
– USB Charge ឬ Wireless Charge
– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្ម តាមខ្សែគ្រាន់តែខ្នងទល់ខ្នង ជាការស្រេច។
– ស្កេនម្រាមដៃដោះសោរ នៅលើអេក្រង់ផ្ទាល់តែម្តង ដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!

2. Samsung Galaxy S10+
– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ
– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺ ច្បាស់ត្រជាក់ភ្នែក ប្រភេទ Dynamic Amoled 6.4 អ៊ីញ កោងស្អាតដែលអាច បង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9
– បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68
– រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo
– បំពាក់ Chip Qualcomm Snapdragon 855
– អង្គចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និងបន្ថែមក្រៅបានរហូតដល់ 1TB
– កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ 10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len
– កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge
– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់ សាកថ្មតាមខ្សែ​ គ្រាន់តែខ្នងទល់ខ្នង ជាការស្រេច!
– ស្កេនម្រាមដៃដោះសោរ នៅលើអេក្រង់ផ្ទាល់តែម្តង ដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និងមានសុវត្ថិភាពខ្ពស់!

Related Posts