ព័ត៌មានថ្មីៗ សហគ្រិន

MISTERBREW COFFEE Cambodia បើកសម្ពោធហាងថ្មីរបស់ខ្លួន ពីកាហ្វេលក់លើឡាន ក្លាយជាហាងកាហ្វេក្នុងស្រុកដ៏ល្បីឈ្មោះ

ភ្នំពេញ៖MIS TERBREW COFFEE Cambodia នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសម្ពោធ ហាងកាហ្វេរបស់ខ្លួន ដែលនៅទីតាំងចាស់ នឹងបានកែប្រែមុខមាត់ថ្មី ដែលស្ថិតនៅលើមហាវិថីព្រះ នរោត្តម កែងនឹងផ្លូវ ១៧២ (នៅជិតវិទ្យាល័យ ព្រះស៊ីសុវត្ថិ) ដោយមានការចូលរួមពី សំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើន ដែលតែងតែ គាំទ្រ MISTERBREW COFFEE Cambodia។

លោក ដួង ដារ៉ា ស្ថាបនិក MISTERBREW COFFEE Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ ដែលស្រឡាញ់ និងចូលចិត្តកាហ្វេរបស់ MISTERBREW COFFEE Cambodia។

លោកបញ្ជាក់ថា “MISTERBREW COFFEE Cambodia អាចពង្រីកវិសាលភាពរបស់ខ្លួន បានដូចសព្វថ្ងៃនេះ គឺដោយសារតែកត្តាទគឺ ទី1_MISTERBREWCOFFEE Cambodia តែងតែផ្តល់នូវកាហ្វេដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ, ទី2 MISTERBREW COFFEE Cambodia មានក្រុមការងារដ៏ល្អ មានភាពរួសរាយរាក់ទាក់ និងផ្តល់នូវសេវាកម្មដ៏ល្អ និងទី3 ទីតាំងរបស់ MISTERBREW COFFEE Cambodia គឺផ្តល់នូវភាពងាយស្រួលក្នុងការទិញ”។

MISTERBREW COFFEE Cambodia បានចាប់ផ្តើមបើកដំណើរការតាំងពីខែកក្កដា ឆ្នាំ២០១៦ ដោយផ្តើមពីការលក់កាហ្វេនៅលើឡាន ដែលគេតាំងនិយមហៅថា កាហ្វេចល័ត MISTERBREWCOFFEE Cambodia មានទីតាំងលក់ដំបូងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅជិតវិទ្យាល័យព្រះស៊ីសុវត្ថិ។

MISTERBREW COFFEE Cambodia មានទស្សនវិស័យ ក្នុងការផ្តល់ជូនអតិថិជនទាំងអស់នូវរសជាតិកាហ្វេដ៏ឆ្ងាញ់ពិសា មានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ។

ជាមួយនឹងទស្សនវិស័យ “ផ្តល់នូវកាហ្វេមួយកែវដ៏ឆ្ងាញ់ និងមានតម្លៃសមរម្យ” បានធ្វើឱ្យ MISTERBREW COFFEE Cambodia ទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ ប្រជាជនខ្មែរ និងជន បរទេស ហើយ MISTERBREW COFFEE Cambodia បានអភិវឌ្ឍខ្លួនពីហាងកាហ្វេតាមឡាន មកជាហាងកាហ្វេ ដែលមានទីតាំងច្បាស់លាស់ មានហាងជារបស់ខ្លួន មានកន្លែងអង្គុយញ៉ាំកាហ្វេធំទូលាយ ដើម្បីផ្តល់នូវផាកសុខភាព និងភាពរីករាយដល់អតិថិជនដែលតែងតែគាំទ្រ MISTERBREW COFFEE
Cambodia។

គួររំលឹកថា MISTERBREWCOFFEE_Cambodia ត្រូវបានបង្កើតឡើងដោយស្ថានិកជាជនជាតិខ្មែរ 100% ដែលមានទឹកចិត្តស្រឡាញ់មុខរបរលក់កាហ្វេ និងចង់បង្ហាញទៅដល់មនុស្ស ទាំងអស់ឱ្យបានដឹងថា កាហ្វេរបស់ខ្មែរយើង គឺមិនចាញ់កាហ្វេប្រើដន៍ ដែលមានតម្លៃថ្លៃនោះទេ MISTERBREW COFFEE Cambodia ផ្តល់នូវកាហ្វេដែលមានរសជាតិ ឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ។

សូមជម្រាបថា ក្រៅពីកាហ្វេ MISTERBREW COFFEE Cambodia ក៏មានជាប្រភេទភេសជ្ជៈកំពុងពេញនិយម ជាច្រើនទៀត ដូចជា ប្រភេទតែបៃតែង តែក្រហមដែលប្រើប្រាស់ស្លឹកតែ មានគុណភាពខ្ពស់នាំចូលពី បរទេស រួមទាំងទឹកផ្លែឈើស្រស់ជាច្រើនប្រភេទ មាននំច្រើនជម្រើស ច្រើនរសជាតិ និង បម្រើអាហារ ទាំង៣ពេលផងដែរជាពិសេសមានបន្ទប់ប្រជុំ ធំទូលាយ។ អាសយដ្ឋានៈ #៥៦ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧២ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី។ ចំពោះព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខ ០៨៦ ២២ ៩៩ ៥០៕

Related Posts