ព័ត៌មានថ្មីៗ

ពិតជាខ្លាំងមែន! Samsung ប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Galaxy A10 និង A20 ប្រចាំឆ្នាំ 2019 ទៀតហើយ!

ភ្នំពេញ៖ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩ នេះយើងឃើញថាក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេស ខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រ ច្រើនផងដែរនោះ។
គួររំលឹកថាថ្មីៗនេះ សាមសុងហាក់បីដូចជា មិនបន្ធូរដៃឡើយ ក្នុងការបញ្ចេញស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញ សេចក្តីត្រូវការរបស់អតិថិជន មិនឱ្យខកចិត្តឡើយ!

ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង ២ ស៊េរីខាងលើនេះ ពិតជាស្មាតហ្វូន ជំនាន់ថ្មី ដែលអាច និយាយបានថា ទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាង ច្រើនជាមួយនឹង តម្លៃព្រមទាំង លក្ខណៈសម្បត្តិពិសេសៗ ជាច្រើនចំណុច ទៀតដែល ធ្វើឱ្យអតិថិជនទាំងអស់ នៅតែគិតថា វាជាប្រភេទស្មាតហ្វូន ជំនាន់ថ្មីមួយ ក្នុងចំណោមស្មាតហ្វូន ស៊េរី A ដែលអាចទទួលយក បានដោយ Galaxy A10 មានតម្លៃ ត្រឹមតែ 139 ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ 179 ដុល្លារតែប៉ុណ្ណោះ!

ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមក មើលលក្ខណៈពិសេសៗទាំងអស់គ្នា!

* Samsung Galaxy A10
– អេក្រង់ : 6.2” HD+ TFT, Infinity-V
– កាមេរ៉ាក្រោយ : 13 MP (F1.9)
– កាមេរ៉ាមុខ : 5 MP (F2.0)
– អង្គចងចាំ : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)
– ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំងថ្ម : 3,400 mAh (typical)
– ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ
– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

** Samsung Galaxy A20
– អេក្រង់ : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
– កាមេរ៉ាក្រោយភ្លោះ : 13 MP (F1.9) + 5 MP (F2.2)
– កាមេរ៉ាមុខ : 8 MP (F2.0)
– អង្គចងចាំ : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)
– ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
– កម្លាំងថ្ម : 4,000 mAh (typical)
– ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ
– ស្កេនក្រយៅដៃ
– មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម៕

Related Posts