ព័ត៌មានថ្មីៗ

ការប្រគំតន្ត្រីយក្ស នៃកម្មវិធីកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទីពីរធ្វើ ឲ្យកក្រើកក្រុង ប៉ោយប៉ែត

ប៉ោយប៉ែត៖ ការប្រគំតន្ត្រីយក្ស ក្នុងឱកាសកម្មវិធីកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ កាលពីយប់ថ្ងៃទី ១ ខែមេសាបាន ធ្វើឲ្យកក្រើកក្រុងប៉ោយប៉ែត ដោយទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីវត្តមានតារាចម្រៀ ងល្បីជាច្រើនរូប។

កម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ នៅក្រុងប៉ោយប៉ែតមានការចូលរួម សម្តែងដោយតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតារាចំរៀងកំពុងនិយមជា ច្រើនរូបទៀតដូចជាអ្នកនាងសុគន្ធ នីសា អ្នកនាងសុខស្រីនាង លោក ហ្សូណូ លោក ឃី សុគុណ កញ្ញា ឈិន រតនៈ លោក គ្រី ថៃពៅ
ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទីពីរឆ្នាំ ២០១៩នេះ អតិថិជនជាវស្រាបៀរអាន់ឆ័រ ចាប់ពី ៦ កំប៉ុង/ដប នឹងទទួលបានឱកាសចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះរង្វាន់ពីស្រាបៀរ អាន់ឆ័រ ដូចជា អាវយឺត កន្សែង និង កំរាលសម្រាប់ដំណើរ កម្សាន្ត ដែលអាចក្រាលនៅឆ្នេរសមុទ្យ សម្រាប់អង្គុយលេង។

កម្មវិធីនេះនាំមកជួនលោក អ្នកដោយ ស្រាបៀរ អាន់ឆ័រ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរ ដែលពេញនិយមបំផុតសម្រាប់ យុវវ័យសម័យថ្មី គុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ដែលឈ្នះពានរង្វាន់ផ្នែកគុណភាព ជាបន្តបន្ទាប់ សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ស្រស់ថ្លា ស័ក្តិសមបំផុត សម្រាប់គ្រប់ ទីកន្លែង គ្រប់កម្មវិធី។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ប្រគំតន្រ្តីយក្សនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!

Related Posts