Home Articles posted by Mao Darat
សៀមរាប៖ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ គ្រប់សាខាខេត្តក្រុង ធ្វើការជិះកង់ នៅតំបន់ប្រាសាទអង្គរវត្ត ដោយគៀងគរមូលនិធិ បានចំនួន ៥៨ ០០០ដុល្លារ និង ៧៥ ០០០ ០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្នុងឱកាសអបអរខួប១១ឆ្នាំ នៃការបង្កើតចលនាយុវជន ក្រុម១៥៧ ។ លោក ម៉ឹង ពន្លក បានមានប្រសាសន៍ថា
សៀមរាប៖ តាមការគ្រោងទុក លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ នឹងដឹកនាំក្រុមកង់១៥៧ ដើម្បីធ្វើការជិះកង់គៀងគរ មូលនិធិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ក្នុងឱកាសអបអរខួប១១ឆ្នាំ នៃការបង្កើតចលនាយុវជន ក្រុម១៥៧ ដោយក្នុងនោះ លោក ទៀ សុខា បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក ក្រុមកង់១៥៧ ណែនាំលើកិច្ចការមួយចំនួន ដើម្បីត្រៀមលក្ខណៈ ឲ្យកម្មវិធីដំណើរការល្អប្រសើរ ។
ភ្នំពេញ៖ លោក វឿន វីវឌ្ឍនៈ មានតួរនាទីជា Event Director of BNI Cambodia បានចង់ឲ្យសមាជិក សមាជិកា ទាំងអស់ ធ្វើការចុះឈ្មោះ ឲ្យបានទាន់ពេលវេលា នឹងត្រៀមខ្លួន សម្រាប់ការចូលរួម នូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មហាសន្និបាត​ប្រចាំឆ្នាំ២០១៩ លើកទី៤ ឬ BNI Cambodia National Conference 2019 (CNC 2019) ដែលខិតជិតមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាឱកាសកសាងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្ម
ភ្នំពេញ៖ ដោយ​មើលឃើញ នូវក្តីទុក្ខវេទនា របស់គ្រួសារមួយ ដែលឪពុកជាបុរសពិការភ្នែក ទាំងសងខាង និងមានកូនម្នាក់ មានសតិមិនគ្រប់គ្រាន់ទៀតនោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីភរិយា បានឧបត្ថម្ភថវិកា ៨០០ ០០០រៀល (ប៉ែតសិបម៉ឺនរៀល) ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ។
ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាស ដាក់ដំណើរការ ប័ណឥណពន្ធ យូញៀនផេ (UnionPay) ដែលជាកិច្ចសហការជាមួយ ធនាគារ យូញៀនផេ អ៊ិនធើណាស់ណល (UnionPay International) ដើម្បីបោះផ្សាយប័ណ្ណឥណពន្ធ «អេស៊ីលីដាយូញៀនផេ» ក្នុងគោលបំណង ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការទូទាត់ ទូទាំងពិភពលោក។
Ten Synergy ប្រកាសបើកការប្រកួតប្រជែង ហាត់ការពិសេស (Special Internship Competition) ដែលអាចមានឱកាសឈ្នះប្រាក់ ពី ២ ០០០ដុល្លារអាមេរិក រហូតដល់ ៥ ០០០ពាន់ដុល្លារអាមេរិក ។
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំជំនួបដំបូង ជាមួយភាគីខាងជប៉ុន ដែលជាម្ចាស់ភាគហ៊ុន ១/៣ នៃធនាគារ អេស៊ីលីដា​ ភីអិលស៊ី ក្នុងបណ្តាញប្រស័យទាក់ទង រវាងពាណិជ្ជករ និងពាណិជ្ជករជប៉ុន និងភាគីខាងធនាគារ អេស៊ីលីដា ដើម្បីពិភាក្សាលើកិច្ចការ ផែនការទិសដៅ បន្តទៅថ្ងៃមុខ និងទទួលយក ការផ្ដល់យោបល់ផ្សេងៗ ដល់គ្នាទៅវិញទៅមក។
ភ្នំពេញ៖ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុនខ្មែរមហាសំណាង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានប្រកាស ភាពជាដៃគូសហការគ្នា ក្នុងការរៀបចំនូវកម្មវិធី ដែលមិនធ្លាប់មានពីមុនមក នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺយុទ្ធនាការ​ តន្ត្រីអាហារូបករណ៍មហាសំណាង ។
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Cambodia – Phnom Penh) បានប្រកាស បើកឲ្យមាន នូវព្រឹត្តិការណ៍ Breakfast Talk series #3 ជាថ្មីម្តងទៀត ជាមួយនឹងប្រធានបទ ដំណើរឆ្ពោះទៅកាន់សហគ្រិនភាព ( A Journey to Entrepreneur) ដែលមានការចូលរួម បកស្រាយដោយ វាគ្មិនកិត្តិយស ពោរពេញដោយបទពិសោធន៍គឺ លោក កែវ សុភក្តិ និង លោក នៅ ទីលាំង នាថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ខាងមុខនេះ ។
ភ្នំពេញ៖ លោក ថាច ជីតារ៉ូ អគ្គលេខាធិការ សមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (C.R.E.A) កាលពីថ្ងៃទី8 ខែកក្កដា កន្លងទៅនេះ បានដឹកនាំ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា ចូលរួមក្នុងកម្មសិក្សា លើគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យមួយចំនួន នាទីក្រុងបាងកក ប្រទេសថៃ ។
Load More