ព័ត៌មានថ្មីៗ យុទ្ធសាស្ត្រីផ្សារ
ភ្នំពេញ៖ វាគឺជាការពិត និងអស្ចារ្យបំផុត ដែលមិនអាចប្រកែកបាន ពីសំណាក់អ្នកដែលនិយម ប្រើប្រាស់ស្មាតហ្វូនទាំងអស់ របស់សាមសុង។ មួយប្រាវចុងក្រោយថ្មីៗនេះ មិនថា Samsung Galaxy ត្រកូល A ស៊េរីណានោះទេ គឺសុទ្ធតែទទួលបាន​ការគាំទ្រ យ៉ាងច្រើនបំផុត រហូតដល់ផ្គត់ផ្គង់ ជូនអតិថិជន និងអ្នកចែកចាយលក់បន្ត សឹងតែមិនគ្រាន់ ហើយពេលខ្លះ ក៏មានការដាច់ស្តុកផងក៏មាន!