ភ្នំពេញ៖ លោក វឿន វីវឌ្ឍនៈ មានតួរនាទីជា Event Director of BNI Cambodia បានចង់ឲ្យសមាជិក សមាជិកា ទាំងអស់ ធ្វើការចុះឈ្មោះ ឲ្យបានទាន់ពេលវេលា នឹងត្រៀមខ្លួន សម្រាប់ការចូលរួម នូវព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ មហាសន្និបាត​ប្រចាំឆ្នាំ២០១៩ លើកទី៤ ឬ BNI Cambodia National Conference 2019 (CNC 2019) ដែលខិតជិតមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីជាឱកាសកសាងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្ម
ភ្នំពេញ៖ ដោយ​មើលឃើញ នូវក្តីទុក្ខវេទនា របស់គ្រួសារមួយ ដែលឪពុកជាបុរសពិការភ្នែក ទាំងសងខាង និងមានកូនម្នាក់ មានសតិមិនគ្រប់គ្រាន់ទៀតនោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រីភរិយា បានឧបត្ថម្ភថវិកា ៨០០ ០០០រៀល (ប៉ែតសិបម៉ឺនរៀល) ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេ ។
ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាស ដាក់ដំណើរការ ប័ណឥណពន្ធ យូញៀនផេ (UnionPay) ដែលជាកិច្ចសហការជាមួយ ធនាគារ យូញៀនផេ អ៊ិនធើណាស់ណល (UnionPay International) ដើម្បីបោះផ្សាយប័ណ្ណឥណពន្ធ «អេស៊ីលីដាយូញៀនផេ» ក្នុងគោលបំណង ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ជូនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការទូទាត់ ទូទាំងពិភពលោក។