ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នារវាងវិស័យសាធារណៈ និងឯកជន នឹងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងល្អក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) កាលពីថ្ងៃទី៦ ខែមករា...
ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។ គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស...
ឥឡូវនេះកាន់តែងាយស្រួលចំពោះអតិថិជន ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានសេវាកម្មជួយទិញអីវ៉ាន់ពីវេបសាយផ្សេងៗ របស់ប្រទេសចិននិងថៃ (គិតតម្លៃត្រឹមតែ 4-6 ភាគរយនៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) និងសេវាកម្មបញ្ញេីអីវ៉ាន់លក្ខណៈផ្ទាល់ខ្លួន ឬ ក៏អាជីវកម្មតូច និងធំជាមួយបណ្ដាប្រទេសថៃ និងចិន។ សម្រាប់ព័ត៌មានបន្ថែមដើម្បីទិញ រឺផ្ញើរទំនិញពីប្រទេសចិន និងថៃ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 015 633 633 ឬគ្រាន់តែចូលមើលក្នុងវេបសាយថៃ...
ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងថា ការវិនិយោគរប ស់ចិនមកកាន់កម្ពុជាមានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ក៏ដោយចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់របស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានកំណើន ៧០%។ តាមរយៈហ្វេសប៊ុកស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២១កន្លងទៅ ថា...
ភ្នំពេញ៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រ គម្រោងនេះ បានចំណាយថវិកាសរុបប្រមាណ ២១៩.៩១១.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ។ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នៅថ្ងៃទី០៤...
ភ្នំពេញ៖ការសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពត បច្ចុប្បន្នបានសម្រេច ៤៥ភាគរយហើយ ខណៈគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១នេះ នៅលើផ្ទៃដីទំហំ ៤ ហិកតា ជម្រៅ ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាពនិងវឌ្ឍនភាពនៃការសាងសង់...
ភ្នំពេញ៖ ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១,២៧៩,១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ...
ភ្នំពេញ៖ តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ ប្រេងសាំងធម្មតា = ៣.២០០ រៀល/លីត្រ ប្រេងម៉ាស៊ូត = ២.៩៥០ រៀល/លីត្រ តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ លក់រាយប្រេងឥន្ធនៈទាំងអស់ សសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕
ភ្នំពេញ៖កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ នៅក្នុងឆ្នាំ២០២០ ទទួលបានចំណូលចំនួន ៤៨២ ៧៦០ ០០០ ដុល្លារអាមេរិក ខណៈតម្លៃសរុបនៃផលិតផលកៅស៊ូ មានចំនួន ៤៧៨ ៦៦០ ០០០ដុល្លារអាមេរិក។ នេះបើតាមហ្វេសប៊ុកលោកវេង សាខុន ឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះជាការព្រលែង លើកទី១២១ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច...