ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ ធំបផុតមួយនៅកម្ពុជា កំពុងជួយឧបត្ថម្ភ ដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of the Insignificance”)។ ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ រៀបចំដោយមាន ការសហការពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ...
ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ ដែលផ្ដោតជាសំខាន់លើការត្រៀមរៀបចំផ្លាស់ប្ដូរទៅ ទីស្ដីការក្រសួងថ្មី និងការស្វែងរកដំណោះស្រាយបញ្ហា មួយចំនួនដែលថ្នាក់ដឹកនាំបានជួបប្រទះ...
ភ្នំពេញ៖ តំណាងឲ្យក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក និងបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង លោក ម៉ឹង ពន្លក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន $១៥០,៥៨៧ (ដប់ប្រាំម៉ឺន ប្រាំរយប៉ែតសិបប្រាំពីរ ដុល្លារសហរដ្ឋអាម៉េរិក) តាមរយៈលោក ហ៊ុន ម៉ាណែត ជូនសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ...
ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុនៅកម្ពុជា។ តាមរយៈស្ថានទូតបារាំង ឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា “គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី...
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ និងបំពាក់ឧបករណ៍អក្សរប្រៃយ៍ នៅសាលាពិសេសក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៣។ តាមរយៈស្ថានទូតជប៉ុន ឲ្យដឹងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ ថា “រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន...
ភ្នំពេញ៖ សេដ្ឋវិទូ ADB ឥឡូវនេះប៉ាន់ស្មានថា GDP ឆ្នាំ ២០២១ នឹងធ្លាក់ ៣,៦% ទៅ ៦,៣%ទាបជាងសន្ទុះរំពឹងទុកប្រសិនបើគ្មានរោគរាតត្បាតកូវីដ១៩ ។ មានន័យថា ពិភពលោកបាត់បង់សកម្មភាពសេដ្ឋកិច្ចក្នុងតម្លៃពី ៣,១ ពាន់ពាន់លានដុល្លារទៅ ៥,៤ ពាន់ពាន់លានដុល្លារ។ តាមរយៈហ្វេសប៊ុក ADB បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចអនុម័ត លើគម្រោងវិនិយោគថ្មីចំនួន៣ បន្ថែមទៀតក្នុងទំហំទុនវិនិយោគ សរុប១៣,៥លានដុល្លារអាមេរិក។ តាមរយៈហ្វេសប៊ុក CDC ឲ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១- “LAK SUN (CAMBODIA) CO., LTD”...
ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខា សម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍ កសិកម្មក្នុងខេត្តមណ្ឌលគីរី។ តាមរយៈហ្វេសប៊ុក ស្ថានទូតជប៉ុននៅកម្ពុជា បានសរសេរថា “រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE,...
ភ្នំពេញ៖លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៦៦,២ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ តាមរយៈហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)...