ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាននៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ២០២២ ថ្លែងថា ម្ពុជានឹងទទួលបានអត្ថប្រយោជន៍ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងសមត្ថភាព និងការអនុគ្រោះពន្ធលើទំនិញសំខាន់ៗជាច្រើនដូចជា ទំនិញកសិកម្ម ផលិតផលកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកា ថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)...
ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង៧លានដុល្លារអាមេរិក ក្នុងនោះវៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញផលិតផលកសិកម្មវៀតណាម មកកម្ពុជា បានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។ ក្នុងជំនួបពិភាក្សាការងាររវាងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុក្ខប្រមាញ់និងនេសាទ និង លោក Le Quoc Doanh...
ភ្នំពេញ៖ក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពន្លឿនការចុះហត្ថលេខាស្ដីអំពីពាណិជ្ជកម្មតាមព្រំដែន និងបានឯកភាពគ្នា ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅកាន់ភាពទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។...
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ កាលពីមុនបានប្តេជ្ញាថា នឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងកិច្ចការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដល់អ្នកពាក់ព័ន្ធជាពិសេសស្រ្តីនៅក្នុងវិស័យធុរកិច្ច និងកំពុងខិតខំជំរុញ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈក្រសួងបានត្រៀមខ្លួនរួចជាសេ្រចក្នុងការសហការគាំទ្រដល់សហគ្រិន ជំរុញនិងពង្រីកការធ្វើធុរកិច្ចរបស់សហគ្រិនស្រ្តី ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយ លោកស្រីឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងស្ថាបនិកក្រុមហ៊ុនលីលី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកស្រី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ធ្វើឡើងស្របតាមផែនការយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣ និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ព្រមទាំង លើកតម្កើងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគោលការណ៍បដិការនៃកិច្ចការពារជាមួយប្រទេសចំនួន១៧៩ (គិតត្រឹមថ្ងៃទី១...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន។ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម...
តម្លៃលក់រាយ ប្រេងសាំងធម្មតា ៤.៥៥០ រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤.១០០ រៀល/លីត្រសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ២០០អនក្រ.បក អនុញ្ញាតដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ។