បរទេស៖ ក្រុមហ៊ុន ECCO Vietnam បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួន នៅទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមនីតិវិធីរំលាយក្រុមហ៊ុន។ ការបិទរោងចក្រនេះនឹងប៉ះពាល់ដល់កម្មករនិយោជិតជាង ១.៦០០ នាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ថា លោក Truong Van Phong អនុប្រធានអាជ្ញាធរតំបន់ឧស្សាហកម្ម និងតំបន់កែច្នៃសម្រាប់នាំចេញនៃទីក្រុងហូជីមិញ (Hepza) បានថ្លែងនៅថ្ងៃអង្គារថា ក្រុមហ៊ុន ECCO Sko A/S របស់ប្រទេសដាណឺម៉ាក ដែលជាម្ចាស់តែមួយគត់នៃក្រុមហ៊ុន ECCO Vietnam Co., Ltd. បានសម្រេចចិត្តរំលាយក្រុមហ៊ុននេះចោល។
ក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺដោយសារតែតម្រូវការទីផ្សារបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ដែលបណ្តាលឱ្យមានសមត្ថភាពផលិតលើសពីតម្រូវការជាក់ស្តែង។
ការបិទរោងចក្រនេះ គឺជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធផលិតកម្មសកលរបស់ក្រុមហ៊ុនមេ ដែលមានគោលបំណងប្រមូលផ្តុំប្រតិបត្តិការទៅក្នុងទីតាំងរោងចក្រមួយចំនួនតូចជាងមុន។
កិច្ចសន្យាការងារសម្រាប់កម្មករនិយោជិតដែលមិនត្រូវបានផ្តល់ឱកាសឱ្យបន្តការងារ នឹងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឬបញ្ចប់មុនកាលបរិច្ឆេទនេះ ប្រសិនបើកិច្ចសន្យារបស់ពួកគេផុតកំណត់មុននោះ។ បុគ្គលិកមួយចំនួននឹងត្រូវរក្សាទុកឱ្យបន្តធ្វើការរយៈពេលពីរបីខែទៀត ដើម្បីជួយសម្រួលដល់ដំណើរការរំលាយក្រុមហ៊ុន។
ក្រុមហ៊ុនបានសន្យាថានឹងទូទាត់ប្រាក់ឈ្នួលដែលនៅសេសសល់ទាំងអស់ ប្រាក់សំណងសម្រាប់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលមិនទាន់បានប្រើប្រាស់ និងប្រាក់ផ្សេងទៀតដែលត្រូវទូទាត់ ស្របតាមបទប្បញ្ញត្តិដែលបានកំណត់។
Home›ព័ត៌មានសេដ្ឋកិច្ច›ក្រុមហ៊ុនផលិតស្បែកជើង របស់ដាណឺម៉ាក សម្រេចបិទរោងចក្រនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ បរទេស៖ ក្រុមហ៊ុន ECCO Vietnam បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួន នៅទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមនីតិវិធីរំលាយក្រុមហ…
តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?





