សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

Date:

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។

កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ និងចង់ស្វែងយល់ពីតម្រូវការរបស់ក្រុមហ៊ុនធំៗនៅកម្ពុជា។

និស្សិតដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេចយកប្រវត្តិរូបសង្ខេប (CVs) ភ្ជាប់មកជាមួយ ដើម្បីត្រៀមខ្លួនដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុន។

ព្រឹត្តិការណ៍នេះមានការគាំទ្រ និងចូលរួមពីក្រុមហ៊ុនធំៗជាច្រើន ដូចជា Wing Bank, PPCBank, LOLC, Amret, PH, ACCLIME, Mamede, Bamboo, Vital and DAP News ព្រមទាំងស្ថាប័នជាច្រើនទៀត ដែលផ្តល់ជម្រើសការងារសម្បូរបែប។

​​កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
​ពេលវេលា៖ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៧:៣០ ល្ងាច

​ទីកន្លែង៖ ខាងមុខអគារ B នៃសាកលវិទ្យាល័យបៀលប្រាយ

​​​អាសយដ្ឋាន៖ អគារ A&B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

​លេខទូរស័ព្ទ៖ 012 682 777 / 015 682 777
​ការចូលរួមក្នុងពិព័រណ៍នេះ មិនត្រឹមតែជួយឱ្យអ្នកទទួលបានការងារប៉ុណ្ណោះទេ ថែមទាំងផ្តល់បទពិសោធន៍ បង្កើនភាពក្លាហាន និងពង្រីកបណ្តាញទំនាក់ទំនង សម្រាប់ជាទុនដ៏មានតម្លៃក្នុងអាជីពការងារទៅថ្ងៃអនាគត។

អានក្នុង ១ នាទី

Home›ព័ត៌មានសេដ្ឋកិច្ច›សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន...

ក្រុមហ៊ុនផលិតស្បែកជើង របស់ដាណឺម៉ាក សម្រេចបិទរោងចក្រនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ

បរទេស៖ ក្រុមហ៊ុន ECCO Vietnam បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួន នៅទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមនីតិវិធីរំលាយក្រុមហ៊ុន។ ការបិទរោងចក្រនេះនឹងប៉ះពាល់ដល់កម្មករនិយោជិតជាង...