ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក

Date:

រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន ផ្ទះបាយភូមិខ្មែរ ជាមួយដៃគូអាជីវកម្ម និងបណ្តាញចែកចាយប្រមាណ ៩០នាក់។

កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញមុខទំនិញថ្មីៗ ណែនាំប្រូម៉ូសិនពិសេស ព្រមទាំងថ្លែងអំណរគុណដល់ដៃគូចែកចាយទាំងអស់ ដែលបានរួមចំណែកដល់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ក្នុងឱកាសនោះ ក្រុមហ៊ុនបានណែនាំផលិតផលថ្មីចំនួន ៦ប្រភេទ ជាមួយនឹងទំហំចម្រុះ៖

  1. ទឹកប៉េងប៉ោះ (៥គីឡូក្រាម, ២គីឡូក្រាម)
  2. ទឹកប្រេងខ្យង (៥គីឡូក្រាម, ១គីឡូក្រាម)
  3. ទឹកម្ទេសផ្អែម (៥គីឡូក្រាម, ៦២០ក្រាម)
  4. ទឹកម្ទេសហឹរ (៥គីឡូក្រាម, ២គីឡូក្រាម, ២៦០ក្រាម)
  5. ទឹកជ្រលក់ស៊ូគី (៣៩០ក្រាម)
  6. ម្សៅស៊ុប (៤០០ក្រាម)

រាល់ផលិតផលទាំងអស់ត្រូវបានផលិតឡើងដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «រសជាតិឆ្ងាញ់ មានគុណភាព និងស្តង់ដារខ្ពស់» ដើម្បីធានាបាននូវទំនុកចិត្តពីអតិថិជន។ លោកអ្នកកាន់តែងាយស្រួលរកទិញនៅផលិតផលគ្រឿងទេសថ្មីនេះ តាមបណ្តាផ្សារតូច និងធំៗនៅក្នុងប្រទេសកម្ពុជា។

សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក គឺជាសហគ្រាសផលិត និងកែច្នៃអាហារ និងគ្រឿងទេស ក្នុងស្រុក ដែលផ្តោតលើការសុវត្ថិភាព អនាម័យ ដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរស់នៅទំនើបនិងមាន ស្តង់ដារគុណភាពខ្ពស់ នាំចេញទៅកាន់ទីផ្សារពិភពលោក៕

អានក្នុង ១ នាទី

Home›អត្ថបទពាណិជ្ជកម្ម›ភីភីអេហ្វេ យ៉ាំមី សម្ពោធផលិតផលថ្មីចំនួន ៦ ប្រភេទ ព្រមទាំងពង្រឹងបណ្តាញចែកចាយទីផ្សារក្នុងស្រុក រាជធានីភ្នំពេញ៖  ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ — សហគ្រាស សហគ្រាស ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.កបានរៀបចំកម្មវិធីជួបជុំ និងបង្ហាញផលិតផលថ្មីនៅ ភោជនីយដ្ឋាន ផ្ទះបាយភូម…

Market Snapshotមើលតម្លៃមាស · USD/KHR · Brent
មើល Market Dashboard →
ចែករំលែកព័ត៌មាននេះ
Facebook Telegram
សំណួរប្រចាំថ្ងៃ

តើអ្នកយល់ថាព័ត៌មាននេះនឹងប៉ះពាល់ដល់ទីផ្សារយ៉ាងដូចម្តេច?

ទទួលព័ត៌មានថ្មីៗពី DAP Businessតាមដានព័ត៌មានសេដ្ឋកិច្ច និង Market Dashboard រៀងរាល់ថ្ងៃ

Share post:

spot_imgspot_img

Popular

More like this
Related

អបអរខួប ១០ឆ្នាំ អង្គរមីល សម្ពោធសាលារៀនថ្មី និងបន្តប្តេជ្ញាចិត្ត វិនិយោគលើកសិកម្មកម្ពុជា

ត្បូងឃ្មុំ៖ ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Dairy Products (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីមួយជូនដល់សាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាព លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន...

អបអរពិធីបុណ្យអ៊ុទូក! Taobao Cambodia ផ្ដល់ជូនកម្មវិធី 11.11 ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនកុះករ

ភ្នំពេញ, ខែវិច្ឆិកា ឆ្នាំ 2026 – ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខាងមុខនេះ...

សាកលវិទ្យាល័យបៀលប្រាយ នឹងរៀបចំ “ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩” ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ

សាកលវិទ្យាល័យបៀលប្រាយ (BBU) នឹងរៀបចំកម្មវិធី "ពិព័រណ៍ការងារ និងស្នាដៃ លើកទី៩" ដ៏ធំប្រចាំឆ្នាំ ដើម្បីបើកឱកាសដ៏ល្អសម្រាប់និស្សិត ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយទីផ្សារការងារ។ កម្មវិធីនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលកំពុងស្វែងរកការងារ...

ក្រុមហ៊ុនផលិតស្បែកជើង របស់ដាណឺម៉ាក សម្រេចបិទរោងចក្រនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយសារតែតម្រូវការទីផ្សារធ្លាក់ចុះ

បរទេស៖ ក្រុមហ៊ុន ECCO Vietnam បានផ្អាកសកម្មភាពផលិតកម្មនៅរោងចក្ររបស់ខ្លួន នៅទីក្រុងហូជីមិញ កាលពីរសៀលថ្ងៃចន្ទ ដើម្បីចាប់ផ្តើមនីតិវិធីរំលាយក្រុមហ៊ុន។ ការបិទរោងចក្រនេះនឹងប៉ះពាល់ដល់កម្មករនិយោជិតជាង...