ទាន់សម័យ

គ្លីនិក Absolute Health ថៃ រៀបចំសិក្ខាសាលា ស្តីអំពី ការព្យាបាល បង្កើត កោសិកាថ្មី ឡើងវិញ និងពន្យារ រភាពចាស់

ភ្នំពេញ៖គ្លីនិកពហុព្យាបាល Absolute Health នៃព្រះរាជាណាចក្រថៃ បានរៀបចំសិក្ខាសាលា ស្តីពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា ដែលសង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍ និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអីយ៉ុង ការមើលថែផ្នែក ចំណីអាហារ ចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែក និងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាត ដូចធម្មជាតិ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ដោយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ និងត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ នៃការថែរក្សា សុខភាព និងសម្ផស្សតាមរយៈវិធី កែប្រែទម្លាប់ នៃការរស់នៅ ឲ្យបានត្រឹមត្រូវ និងរួមមានការ ធ្វើបទបង្ហាញនិងផ្តល់ការប្រឹក្សា យោបល់ អំពីការស្តារនិង ថែរក្សាសុខភាព និងសម្ផស្ស ពីសំណាក់ ក្រុមគ្រូពេទ្យជំនាញ ដែលបានឆ្លងកាត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលនិងទទួលបាន សញ្ញាប័ត្របញ្ជាក់ គុណភាពពីស្ថាប័ននានា នៅលើពិភពលោក ដើម្បីណែនាំ អ្នកចូលរួមឲ្យ អនុវត្តការថែ រក្សាសុខភាព និងសម្ផស្សឲ្យបានត្រឹមត្រូវ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា តាមរយៈការរៀបចំសិក្ខាសាលានេះ លោកបានទទួលដំណឹងថា ក្រុមហ៊ុន Absolute Health Group គ្រោងនឹងពង្រីក សេវាកម្មព្យាបាល របស់ខ្លួនមកកម្ពុជា។ តាមរយៈនេះ លោកអាចធ្វើការ វាយតម្លៃបានថា ប្រទេសកម្ពុជា បានផ្តល់បរិយាកាសដ៏ល្អប្រសើរ ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ពីដៃគូបរទេស និងប្រទេសជិតខាង ដូចជាគ្លីនិកពហុព្យាបាល Absolute Health ពីព្រះរាជាណាចក្រថៃនេះជាដើមស្រាប់។

លោកបញ្ជាក់ថា “សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែផ្តល់នូវការសិក្សាស្វែងយល់ ពីការព្យាបាលបង្កើត ឡើងវិញនូវកោសិកាថ្មី និងពន្យាភាពចាស់ប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឪកាស ដល់ធុរកិច្ចនៃប្រទេសទាំងពីរអាច ធ្វើការសហការគ្នា ដើម្បីផ្តល់សេវាកម្មព្យាបាលឲ្យកាន់តែប្រសើរ ដល់ប្រជាជននៅក្នុងតំបន់”។

ក្នុងឱកាសនោះដែរ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលា ស្តីអំពី ការព្យាបាលបង្កើតកោសិកាថ្មីឡើងវិញ និងពន្យារភាពចាស់នៅប្រទេសកម្ពុជានេះ គឺជាឱកាសមួយឲ្យយើងបានសិក្សាស្វែងយល់ពីការ ព្យាបាលបង្កើតឡើងវិញ នូវកោសិកាថ្មី ដើម្បីពន្យារភាពចាស់ ដែលលោកស្រី ជឿថាការព្យាបាល បែបនេះ មានលក្ខណៈថ្មី ចំពោះប្រទេស និងប្រជាជនកម្ពុជាយើង នៅឡើយ។

ថ្លែងក្នុងសិក្ខាសាលានេះផងដែរ វេជ្ជបណ្ឌិត CHATCHAI SRIBUNDIT អគ្គនាយក ក្រុមហ៊ុន Absolute Health Group បានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមន្ស ក្នុងការស្វែងរកដៃគូ សហការនៅកម្ពុជា ដើម្បីធានាឲ្យបានថាប្រជាជន នៅក្នុងតំបន់ទទួលបានការព្យាបាលដែលមានគុណភាព”។

សូមជម្រាបថា Absolute Health គឺជាគ្លីនិក ដែលឈានមុខគេនៅប្រទេសថៃ និងមានក្រុមគ្រូពេទ្យជំនាញពោរពេញ ដោយបទពិសោធន៍ ដែលផ្តល់នូវទំនុកចិត្ត ជូនអតិថិជននូវការ ព្យាបាល ឆ្លើយតបទៅនឹង តម្រូវការផ្នែក សុខភាពគ្រប់ផ្នែក គ្រប់ដំណាក់កាល ចាប់តាំងពីការពិនិត្យវិភាគសុខភាពលក្ខណៈជារួម ដើម្បីរកឲ្យ ឃើញនូវមូលហេតុ នៃជម្ងឺយ៉ាងស៊ីជម្រៅ ការពិនិត្យវិភាគជម្ងឺរ៉ាំរ៉ៃនានា ការថែទាំសុខភាពក្នុងន័យការពារ ជម្ងឺនិងពន្យារភាពចាស់ ព្រមជាមួយនឹងសេវាប្រកបដោយ ភាពងាយស្រួល កក់ក្តៅ យកចិត្តទុកដាក់ នាគ្រប់ដំណាក់កាល ទាំងអស់នៃ ការព្យាបាល។

លើសពីនេះទៅទៀត ក្រុមគ្រូពេទ្យជំនាញ មិនត្រឹមតែបំពេញតួនាទីជាគ្រូពេទ្យព្យាបាល ប៉ុណ្ណោះទេ ថែមទាំងបំពេញតួនាទីជាទីប្រឹក្សា ផ្នែកសុខភាពផ្ទាល់ខ្លួន ដើម្បីជាវិធីសាស្រ្តគាំទ្រ សុខភាពដ៏ល្អ ចំពោះអ្នកជំងឺក្នុងរយៈពេលវែងទៀតផង។ គ្លីនិក Absolute Health សង្កត់ធ្ងន់លើការព្យាបាលឲ្យចំមូលហេតុពិត នៃជម្ងឺ ការពារមិនឲ្យមានជម្ងឺ ដោយឧបករណ៍
និងបច្ចេកវិទ្យាទំនើបទាន់សម័យ គ្រប់ដណ្តប់គ្រប់ប្រព័ន្ធដំណើរការរាងកាយ ស្តារនិងព្យាបាលជម្ងឺ ដោយវិធីកែប្រែ ទម្លាប់ការរស់នៅ លាងជាតិពុល ប្រើប្រាស់សារធាតុចិញ្ចឹម វីតាមីន និងជាតិអីយ៉ុង ការមើលថែផ្នែកចំណីអាហារ ចំពោះបុគ្គលយ៉ាងមានអនាម័យ ការថែទាំសម្រស់ស្បែក ពន្យាររភាព និងការបន្តឹងស្បែក និងរាង្គកាយ ដើម្បីឲ្យអ្នកមានភាពស្រស់ស្អាត ដូចធម្មជាតិ ដោយបច្ចេកវិទ្យាព្យាបាលដោយចលនា និងស្តារដោយវេជ្ជសាស្ត្រ ដោយប្រើកាំរស្មីឡាស៊ែរ រលក shock wave រលកម៉ាញ៉េទិច ដើម្បីព្យាបាលដោយ គ្មានការឈឺចាប់៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈ លោក សេង វណ្ណៈ លេខទូរស័ព្ទ +855 92 217 434!

Most Popular

To Top