DAP Business

ទាន់សម័យ

តារាចម្រៀង ពិធីករ និងតារាហ្វេសប៊ុក រាប់សិបនាក់ បង្ហាញចំណាប់ អារម្មណ៍ វិជ្ជមាន និង សរសើររូបរាងថ្មី កំប៉ុងស្រាបៀរកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះបន្ទាប់ពី ស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជាថ្មីនេះ ត្រូវបានបង្ហោះព្រោងព្រាតតែម្តង នៅលើ ទំព័រហ្វេសប៊ុក ជាមួយការសរសើរ នូវរូបរាងថ្មីដ៏ស្រស់ ស្អាតនេះ ជាពិសេសទាំងតារាចម្រៀងល្បីៗ ពិធីករ និង តារាហ្វេសប៊ុករាប់សិបនាក់ បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ចមាន និង ចំណូលចិត្ត របស់ពួកគេជាមួយរូបរាងថ្មីនេះ។

បើតាមរយៈទំព័រហ្វេសប៊ុកលោក Michael Sovann អង្គុយជជែកលេងជាមួយកំពូលចម្រៀង លោក ខេមរៈ សិរីមន្ត អមដោយរូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជានោះ សូម្បីតែកំពូលតារា ចម្រៀងរូបនេះ ក៏សរសើររសជាតិ ដ៏ឆ្ងាញ់របស់ស្រាបៀរកម្ពុជាថ្មីនេះដែរ។

រីឯទំព័រហ្វេសប៊ុករបស់ តារាចម្រៀងស្រីល្បី ក្នុងស្រទាប់យុវវ័យគឺ Nikki Nikki វិញនោះ ក៏បានបង្អួតរូបសម្រស់ខ្លួន ជាមួយរូបភាពថ្មីកំប៉ុងស្រាបៀរកម្ពុជា នៅក្បែរខ្លួនផងដែរ ដោយរៀបរាប់ជាភាសារបរទេស មានខ្លឹមសារ យ៉ាងជ្រាលជ្រៅថា “កុំអោយជីវិតរវល់ជា មួយការងារ និង ភាពស្មុគស្មាញនៅជុំវិញខ្លួនច្រើនពេក ហើយត្រូវរៀនរកភាពសប្បាយ រីករាយអោយខ្លួនឯងអោយបានច្រើន ជាមួយមិត្តភក្តិ តាមដែលអាចធ្វើទៅបាន” ។

ហើយបើក្រឡេកទៅមើលខ្លឹមសារ ផុសមួយ នៅលើទំព័រឈ្មោះ Pen Chamrong វិញ អត្ថន័យហាក់ដូចជាចាក់ ដោតខ្លាំងជាភាសារបរទេស ដោយមានន័យថា “ល្មមឈប់ ព្យាយាមធ្វើអោយគ្រប់គ្នាសប្បាយចិត្តទៅ អ្នកមិនមែនជាស្រាបៀរកម្ពុជានោះទេ”។

ចំណែកឯពិធីការនីដ៏ស្រស់ស្អាតកញ្ញា ណា សាឌី វិញក៏បានបង្ហោះដោយនិយាយ យ៉ាងខ្លីថា “ប្តូរថ្មីខ្លះបានឡូយ!”។

លោកឧកញ្ញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ ថា “បើយោងទៅតាមការផុសសរសើរ យ៉ាងច្រើនពី សំណាក់បុគ្គលល្បីៗ ទាំងសិល្បះ និង តារាហ្វេសប៊ុកនោះ វាហាក់ដូចជាបានបង្ហាញ អោយយើងឃើញ ភាពជោគជ័យមួយជំហាន ថ្មីទៀតហើយ សម្រាប់ រូបរាងថ្មីនេះ ហើយខ្ញុំពិតជា សូមថ្លែង អំណរគុណ ដែលពួកគេបង្ហាញ ចំណូលចិត្តរបស់ពួកគេចំពោះរូបរាងថ្មី របស់ស្រាបៀរកម្ពុជា”។

សូមមើលរូបភាព និង ការផុសរបស់ តារាហ្វេសប៊ុកជាច្រើននាក់ទៀត នៅខាងក្រោមនេះ!

Most Popular

DAP Business cover entrepreneurs, business flow, strategy marketing that can help readers to improve their businesses Copyright © 2016-2019

To Top