ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ថវិកាចំនួន ៣៩២,៣៧១ ដុល្លារ សម្រាប់សាងសង់ផ្លូវ ,ស្តារប្រព័ន្ធធារាសាស្រ្ត និងពង្រឹងសហគមន៍កសិកម្ម

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខា សម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍ កសិកម្មក្នុងខេត្តមណ្ឌលគីរី។

តាមរយៈហ្វេសប៊ុក ស្ថានទូតជប៉ុននៅកម្ពុជា បានសរសេរថា “រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពបានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង”

Most Popular

To Top