ហិរញ្ញវត្ថុ

ជប៉ុនផ្តល់ជំនួយ ឥតសំណង ចំនួន ២៨៨,៤៧៣ ដុល្លារ សម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ នៅកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ និងបំពាក់ឧបករណ៍អក្សរប្រៃយ៍ នៅសាលាពិសេសក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៣។

តាមរយៈស្ថានទូតជប៉ុន ឲ្យដឹងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ ថា “រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ បំពាក់ឧបករណ៍អក្សរប្រៃយ៍នៅសាលាពិសេស ក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៣ និងតម្លើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ ការស្តាប់ឭនិងពង្រឹងសេវាព្យាបាល ការទំនាក់ទំនង សំរាប់កុមារនៅភ្នំពេញនិងខេត្តទាំង ៦”

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពចំនួន៣ បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថា ជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

Most Popular

To Top