ហិរញ្ញវត្ថុ

គម្រោងបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគ ប្រមាណ ២,១លានដុល្លារ នៅក្រុងតាខ្មៅ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ របស់ក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំង វិនិយោគស្ថិតនៅសួនឧស្សាហកម្ម “ស៊ូចូវ ខេមបូឌា” អគារលេខ១ ផ្លូវជាតិលេខ២១ ភូមិព្រែកទ្បុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦១១កន្លែង។នេះបើតាមហ្វេសប៊ុកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

Most Popular

To Top