ហិរញ្ញវត្ថុ

រយៈពេល៦ខែ ឆ្នាំ២០២១ កម្ពុជាបានចំណូល ពីការនាំចេញកសិផល ជាង ២ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលសំខាន់ៗ ទៅក្រៅប្រទេស មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក ,ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លាអាមេរិក។ នេះបើយោងតាមហ្វេសប៊ុក “លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) បានឲ្យដឹងថា មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕

Most Popular

To Top