ហិរញ្ញវត្ថុ

ប៉ូលិស ក្រុងឡុងដ៏ រឹបអូសបានរូបិយបណ្ណ ឌីជីថល ដែលមានទឹកប្រាក់ ១៨០លានផោន

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសក្រុង បានរឹបអូស បានរូបិយបណ្ណឌីជីថល ដែលមានតម្លៃទឹកប្រាក់ ១៨០លានផោន ដែលជាប់ទាក់ទង នឹងការលាងលុយ អន្តរជាតិ នៅទីក្រុងឡុងដ៏ ។

ការរឹបអូសនេះ គឺជាប្រភេទធំបំផុត នៅចក្រភពអង់គ្លេស ដែលបានបំបែកកំណត់ត្រា មុននៅពេលដែលក្រុង បានរឹបអូសយករូបិយបណ្ណ ឌីជីថល ដែលមានទឹកប្រាក់ ចំនួន១១៤លានផោន កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ។

ស្ត្រីអាយុ៣៩ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ពីបទសង្ស័យ លាងលុយកខ្វក់ កាលពីថ្ងៃទី២៤ ខែមិថុនា ត្រូវបានសាកសួរ ជុំវិញការរឹបអូសយកថ្មីនេះ ។

ចាប់តាំងពីពេលនោះ មកនាងត្រូវបានគេឲ្យនៅក្រៅឃុំ ។

បទបញ្ជាប្រឆាំង ឧក្រិដ្ឋកម្មសេដ្ឋកិច្ច របស់ក្រុងបានធ្វើការរឹបអូស បន្ទាប់ពីតាមដានព័ត៌មាន សម្ងាត់ ដែលទទួលបាន អំពីការផ្ទេរទ្រព្យសម្បត្តិ ព្រហ្មទណ្ឌ ។ ការស៊ើបអង្កេត កំពុងបន្តធ្វើ ។

ប្រតិបត្តិការ ដែលបានធ្វើដោយប្រើរូបិយបណ្ណ ឌីជីថល នេះ អាចផ្តល់នូវភាពអនាមិក បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលប្រាក់ ។

ក្រុងមិនបានបញ្ជាក់ ថាតើ រូបិយបណ្ណ ឌីជីថល មួយណាដែលពួកគេរឹបអូស បាននោះទេ ៕ ដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top