ហិរញ្ញវត្ថុ

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ

ភ្នំពេញ៖ ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ យោងតាម ក្រសួងពាណិជ្ជកម្ម Ministry of Commerce

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូន លោកឯកអគ្គរដ្ឋទូតក្នុងឱកាសដែលលោក ទទួលបានការតែងតាំងពីរដ្ឋាភិបាលសង្គមនិយមវៀតណាម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ និងបានបន្តរក្សាកិច្ចសហប្រតិបត្តិការលើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត៕

Most Popular

To Top