ព័ត៌មានអន្តរជាតិ

ស៊ូដង់ ចុះហត្ថលេខាកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រជាមួយពួកឧទ្ទាម ៥ក្រុម ដើម្បីបញ្ចប់សង្គ្រាម

បរទេស៖រដ្ឋាភិបាលអន្តរកាលស៊ូដង់ នៅថ្ងៃចន្ទម្សិលមិញនេះ បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រមួយ ជាមួយពួកឧទ្ទាមធំ ២ចំនួន ៥ក្រុម ក្នុងដំណើរបោះជំហានដ៏ធំឆ្ពោះទៅរក ការបញ្ចប់ជម្លោះ ដេលបណ្ដាលមកពីថ្នាគ់ដឹកនាំអតីត ជនផ្តាច់ការ លោក Omar al-Bashir។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ បានចុះហត្ថលេខានោះ នៅក្នុងទីក្រុងជូបា ដែលផ្តល់ឲ្យពួកឧទ្ទាមនូវសិទ្ធិតំណាង នយោបាយ សេដ្ឋកិច្ចនិង សិទ្ធិកាន់កាប់ដីធ្លី។

អ្នកគាំទ្រកិច្ចព្រមព្រៀងនេះសង្ឃឹមថា កិច្ចព្រមព្រៀងនោះជួយព្យាបាលប្រទេសស៊ូដង់ ក្រោយការ ប្រយុទ្ធគ្នាជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់លោក Omar al-Bashir ដែលបានដកចេញពីតំណែង កាលពីជាងមួយឆ្នាំមុន ហើយលោកកំពុងត្រូវតាមចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងអំឡុងជម្លោះនៅតំបន់ Darfur កាលពីឆ្នាំ២០០៣ និងត្រូវកាត់ក្តីសម្រាប់រដ្ឋប្រហារឆ្នាំ១៩៨៩៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top