Home Blog Page 214

ក្រុមពួក Hacker បង្ហោះរូបភាព ឈាមបង្ហូរចេញ ពីមាត់លោក Trump នៅលើវេបសាយ របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក

អាមេរិក៖វេបសាយដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអាមេរិក ត្រូវបានពួក Hacker ក្រុមមួយអះអាងថា កំពុងធ្វើសកម្មភាពសងសឹកចំពោះ ការសម្លាប់ឧត្តមសេនីយ៍ កំពូលរបស់អ៊ីរ៉ង់ ដោយវេបសាយនេះបង្ហាញរូបភាព របស់លោក Donald Trump ត្រូវបានគេវាយចំមុខដោយកណ្តាប់ ដៃចេញឈាមហូរចេញពីមាត់ របស់លោកយោងតាមការ ចេញផ្សាយពី SkyNews។

អ្នកដែលបានចុចលើឯកសារកម្មវិធី បណ្ណាល័យបញ្ញើរបស់សហព័ន្ធអាមេរិក (FDLP) លើវេបសាយនៅយប់ ថ្ងៃសៅរ៍ បានប្រឈមមុខនឹងទំព័រខ្មៅ មួយអះអាងថា ពួកគេមកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ វាបានបង្ហាញរូបភាពរបស់ ប្រធានាធិបតី Donald Trump ត្រូវបានគេវាយចំមុខដោយកណ្តាប់ ដៃឈាមហូរចេញពី មាត់របស់លោក។

នៅពីក្រោមវាបាននិយាយថា “ Hacked by Iran Iran Cyber Security Group Hackers” ជាមួយនឹងការអះអាងថា ការវាយប្រហារនេះគឺជា“ ផ្នែកតូចប៉ុណ្ណោះ” នៃសមត្ថភាពរបស់ពួកគេ។ ទោះបីយ៉ាងនេះ ក្តីមានភ័ស្តុតាងតិចតួចថា ការរត់ចោលជួរត្រូវបាន អនុវត្តដោយអ៊ីរ៉ង់។

អ្នកនាំពាក្យទីភ្នាក់ងារសន្តិសុខ Cyber និងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ ជាផ្នែកមួយនៃ នាយកដ្ឋានសន្តិសុខ មាតុភូមិបាននិយាយថា វេបសានេះត្រូវបានគេប្រើប្រាស់ ស្ថិតនៅក្រៅ ប្រព័ន្ធអ៊ីនធើណេត ភ្លាមៗបន្ទាប់ពី រូបភាពនោះ លេចចេញមក។

យើងដឹងហើយថា វេបសារបស់ កម្មវិធីបណ្ណាល័យ ប្រាក់បញ្ញើសហព័ន្ធ (FDLP) ត្រូវបានបំផ្លាញ ដោយសារអ៊ីរ៉ង់ ប្រឆាំងនឹងសារ របស់សហរដ្ឋអាមេរិក។ នៅពេលនេះ មិនមានការបញ្ជាក់ ណាមួយថា នេះជាសកម្មភាព របស់តួអង្គ ដែលគាំទ្រ ដោយរដ្ឋអ៊ីរ៉ង់នោះទេ៕

ឆ្នាំថ្មី២០២០ មកដល់ភ្លាម គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ត្រៀមកាដូធំ ៥ ០០០ដុល្លារ បន្ថែមលើការបញ្ចុះតម្លៃ សម្រាប់អតិថិជន របស់ខ្លួន

0

កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ​ រស់នៅពោលពេញ​ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ និងមានការផ្តល់ជូនពិសេស ប្រាក់សុទ្ធ ៥ ០០០ដុល្លារអាមេរិក ត្រឡប់មកវិញ រាល់ការទំនាក់ទំនងទិញផ្ទះ គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលជាគម្រោងទី២ ភ្លាមៗតែម្តង ដោយបន្ថែមលើការបញ្ចុះតម្លៃ ផ្សេងៗទៀត។

កាដូពិសេសនេះ ជាការប្រកាស របស់ក្រុមហ៊ុន Thy Mean Heng Co.,Ltd ក្នុងឱកាសពិធីជប់លៀង ទទួលទានអាហារប្រចាំឆ្នាំ នៃមហាគ្រួសារ Thy Mean Heng Co.,Ltd កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរួម ពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន ប្រធានផ្នែកគ្រប់គ្រង បុគ្គលិកផ្នែកលក់ និងអតិថិជន ដែលជាភ្ញៀវកិត្តិយស សរុបជាង ១ ០០០នាក់។

លោក ចាន់ គីមរិទ្ធី អគ្គនាយកក្រុមហ៊ុន ធី មាន ហេង បានឲ្យដឹងថា មោទនភាព នៃការអភិវឌ្ឍក្រុមហ៊ុន ដែលកើតចេញ ពីការខិតខំប្រឹងប្រែង របស់បណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកចែកចាយ និងការលក់ ដែលជាកម្លាំងពិសេស អាចជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើន។ ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានលើកទឹកចិត្ត ដល់បណ្តាក្រុមការងារ ក៏ដូចជាអតិថិជន បន្តសកម្មភាពគាំទ្រ ដល់ក្រុមហ៊ុនបន្ថែមទៀត ដើម្បីទទួលបាន ភាពត្រចះត្រចង់ ទាំងអស់គ្នានៅថ្ងៃអនាគត។

ជាមួយគ្នានោះ លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោង បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ខណៈដែលគម្រោងទី១ ត្រូវបានអភិវឌ្ឍយ៉ាងរលូន នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៦២ ល្វែង នៅលើផ្ទៃដីទំហំជាង៨០០០ ម៉ែត្រការ៉េ ដែលទទួលបានការគាំទ្រ ពីសំណាក់អតិថិជនគួរជាទីមោទន ជាក់ស្ដែងរហូតមកដល់ពេលនេះ ដំណើរការនៃការលក់ទើបតែបាន ប្រមាណ៣ខែតែប៉ុណ្ណោះ ក្រុមហ៊ុនលក់សម្រេចបាន ប្រមាណ ៧០ភាគរយ រួចទៅហើយ ទន្ទឹមនឹងដំណើរការសាសង់ផ្ទះ យ៉ាងសកម្មសម្រេចបាន ប្រមាណជាង 30%។

ភាពជោគជ័យទាំងអស់នេះ បង្ហាញឲ្យឃើលញថា ក្រុមហ៊ុន ទទួលបានទំនុកចិត្តខ្ពស់ ពីអតិថិជន ទៅលើគុណតម្លៃ នៃគុណភាព ការរចនាម៉ូដប្រកបដោយ ភាពទាក់ទាញ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធំទូលាយ រឹងមាំ ជាពិសេសក្រុមហ៊ុនបានគិតគូរ ពីផលប្រយោជន៍ របស់អតិថិជន ទាំងផាសុខភាព ក្នុងពេលរស់នៅដែលអាច ប្រកបអាជីវកម្មបានល្អ និងមានឱកាសទទួលបាន ចំណេញពីការលក់ ឬវិនិយោគបន្ត។

លោក ឃិន សារ៉ាត់ បន្តទៀតថា “ដោយសារតែគម្រោងទី១ យើងទទួលបាន ជោគជ័យខ្ពស់ ទើបក្រុមហ៊ុនសម្រេច ធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងទី២ គឺគម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅក្នុង តំបន់ពោរពេញទៅដោយ សក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មយ៉ាងប្រសើរ។

គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ស្ថិតក្នុងតំបន់ មានការអភិវឌ្ឍស្រាប់ ដែលប្រមូលផ្តុំ ទៅដោយទីប្រជុំជន ជាពិសេសមានបណ្តារោងចក្រ សហគ្រាស ឃ្លាំងធំៗនៅព័ទ្ធជុំវិញ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ ជាពិសេសផ្លូវជាតិលេខ៥១ ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងស្ថិតនៅជិត រាជធានីភ្នំពេញ ។

គម្រោងលំនៅដ្ឋានបែបទំនើបនេះ ត្រូវបានធ្វើការអភិវឌ្ឍ នៅលើផ្ទៃដីសរុបទំហំ ៣ហិកតា ដែលអាចសងសង់ផ្ទះបានជាង ២០០ល្វែង ចែកចេញជា២ប្រភេទ និង៣ប្លុក ដោយមានផ្លូវ ក្នុងទទឹង១២ម៉ែត្រ សម្រាប់ចរាចរណ៍។

លំនៅដ្ឋានដែលស្ថិតនៅជួរខាងមុខ ជាប់ផ្លូវជាតិលេខ៥១ ជាប្រភេទ Shop House (គម្រោង A) ត្រូវបានសាងសង់យ៉ាងប្រណីត ទាន់សម័យបែបអូស្រ្តាលី មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេងចំនួន៣ ដែលផ្តល់ផាសុខភាព ដល់ការរស់នៅ មានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្ម និងមានការរៀបចំជាសួនច្បារ រួមជាមួយនឹងទីចំណត នៅផ្នែកខាងមុខផងដែរ។

ដោយឡែកលំនៅដ្ឋាន នៅជួរខាងក្នុង (គម្រោង B) ក៏ជាប្រភេទ Shop House ដែលអាចប្រកបអាជីវកម្មបានដូចគ្នា និងមានកម្ពស់២ជាន់ មានបន្ទប់គេងចំនួន២ ដោយនៅពីក្រោយគម្រោង មានរោងចក្រ ផលិតចំណីសត្វដ៏ធំ នៅលើផ្ទៃដី ទំហំប្រមាណ ៤,៥០ហិកតា រួមជាមួយនឹងរោងចក្រផលិតអង្ករ រោងចក្រកាត់ដេរ សំលៀកបំពាក់ និងសំណង់រោងចក្រដទៃទៀត ស្ថិតនៅក្បែរគម្រោង លំនៅដ្ឋានផងដែរ។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ មានផ្ដល់ជូនកម្មវិធីពិសេស ដោយគ្រប់អតិថិជនទាំងអស់ ដែលធ្វើការកក់ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នឹងទទួលបានការដូ ចំនួន៥ ០០០ដុល្លារ ត្រឡប់មកវិញភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃ ផ្សេងទៀត។ រាល់ព័ត៌មានបន្ថែម អាចសាកសួរបន្ថែម តាមរយៈទូរស័ព្ទលេខ ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥៕

តំបន់ក្រាំងធ្នង់ កំពុងលោតឡើង កាន់តែខ្លាំង ខណៈដែល សំណង់លំនៅឋាន ស្តង់ដារ អូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី ក៏បាននឹងកំពុងកកើត

0

ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។

បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ លើវិស័យអចលនវត្ថុ ក៏ដូចជាអចលនទ្រព្យ ជាក់ស្តែង ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន បុរីលំនៅឋានប្រណិត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រើនទៀត កំពុងរីកស្គុះស្គាយ នៅដំណាក់កាលចុងក្រោយនេះ ជាពិសេស​​ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លូវធំទូលាយ ។

ដោយមើលឃើញនូវកំណើន ប្រជាជនកាន់តែកើនឡើង និងទិសដៅពង្រីកក្រុង របស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុន ក្នុងស្រុកមួយ ហ៊ានបោះទុន បង្កើតលំនៅឋានប្រណិត ស្តង់ដារអូស្ត្រាលី ដែល កំពុងសាងសង់ យ៉ាងសកម្ម នៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ។ គម្រោងលំនៅឋានប្រណិត បុរី អូរ៉ូរ៉ា ស៊ីធី ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជាគម្រោងថ្មីមួយ មានភាពលេចធ្លោ ជាពិសេសការប្រកាស សាងសង់លំនៅឋាន តាមបែបអូស្ត្រាលី ដែលមានតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លុះបញ្ចាំង នូវការរស់នៅ តាមបែបស៊ីវីល័យ និងប្រណិតភាព ស្របតាមការអភិវឌ្ឍ ឥតឈប់ឈរ របស់រាជរដ្ឋាភិបាល និង ការផ្លាស់ប្តូរ នូវផ្នត់គំនិតនិយមថ្មី របស់ប្រជាពលរដ្ឋកម្ពុជា ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំង ការសិក្សាគ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ។

បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុំព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និអាចប្រគល់ផ្ទះ​ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071 ៕

លើកទី១១១៖ ឧកញ៉ា ទៀ វិចិត្រ បន្តសកម្មភាព យកអណ្តើកសមុទ្រ លែងចូលសមុទ្រធម្មជាតិវិញ ក្រោយទទួលបាន ​ពីអ្នកនេសាទ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅតែបន្ត នាំយកសត្វល្មិច ឬអណ្តើកសមុទ្រ ទៅព្រលែងចូលសមុទ្រធម្មជាតិវិញ ក្រោយពីទទួលបានពីអ្នកនេសាទ ដើម្បីការពារ និងអភិរ័ក្ស​ ប្រភេទសត្វកម្រ នៅកម្ពុជា ។

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយ ក្បាលទៀត​ ទៅព្រលែងចូល ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលសកម្មភាពនេះ គឺជាសកម្មភាព លើកទី១១១ ដែលសរុប​មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រភេទសត្វសមុទ្រកម្រនេះ ត្រូវបានលោកឧកញ៉ា ព្រលែងប្រមាណជិត ២០០ក្បាល ។

ក្នុងឱកាសនេះដែរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន​អ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វល្មិច​ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕

ហេង…ហេង!! អាំងប៉ាវ នាំលាភ សំណាងឆ្នាំថ្មី ពីសាមសុង !!!

0

ភ្នំពេញថ្ងៃទី ៦ ខែមករា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ២០២០ សាមសុង មានកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ជូនអាំងប៉ាវ ដ៏រំភើបអស្ចារ្យជូនអតិថិជន ទាំងអស់នេះរាល់ពេលជាវ គ្រប់ផលិតផល សាមសុង នៅតាមហាង ចែកចាយផលិតផល សាមសុងទាំងអស់ទូទាំងប្រទេស!

សម្រាប់បងៗស្ត្រីមេផ្ទះ និងអតិថិជន ទាំងអស់ដែល មានបំណងចង់ទិញបរិក្ខារ អេឡិចត្រូនិចគ្រប់ប្រភេទ សម្រាប់ប្រើប្រាស់ ក្នុងគេហដ្ឋាន ឬតាមការិយាល័យ ដូចជា៖ ម៉ាស៊ីនត្រជាក់, ទូរទស្សន៍, ម៉ាស៊ីនបោកសម្លៀក បំពាក់, និងទូទឹកកក ពេលនេះគឺជាឱកាសដ៏ល្អបំផុត ដោយក្រុមហ៊ុន សាមសុង នឹងផ្តល់ជូន អាំងប៉ាវលាភសំណាង ឆ្នាំថ្មីជាមួយនឹងការបញ្ចុះតម្លៃ ដ៏ធំសម្បើម និងការថែម ជូនដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីនេះ!

សូមរួសរាន់ឡើង…អាំងប៉ាវលាភសំណាងហេង…ហេងឆ្នាំថ្មី ពីសាមសុង កំពុងរង់ចាំលោកអ្នក!

កុំភ្លេចណា៎…កុំឱ្យឱកាសដ៏អស្ចារ្យនេះ កន្លងផុតឱ្យសោះ…ចង់ដឹងថាអាំងប៉ាវឆ្នាំថ្មីពី សាមសុង ពិសេសយ៉ាងណានោះ សូមមកសាកសួរតាម ហាងដោយផ្ទាល់ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចសាកសួរ បាននៅតាមបណ្តាហាង ទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

CREA៖ ឧបទ្ទវហេតុ រលំបាក់អាគារនៅកែប គួរជាមេរៀន សម្រាប់យើងទាំងអស់គ្នា

0

ភ្នំពេញ៖ សមាជិកសមាគមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០១៩ បានលើកឡើងនូវទស្សនៈរបស់ខ្លួន ជុំវិញឧបទ្ទវហេតុ រលំបាក់អាគារនៅខេត្តកែប ដែលបណ្តាលឱ្យមនុស្ស៣៦នាក់ស្លាប់ និង២៣នាក់រងរបួស ថាជាសោកនាដកម្ម និងជាមេរៀនមួយ ត្រូវយកចិត្តទុកនិងប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់រាល់សំណង់សាងសង់ នៅពេលក្រោយ ចៀសវាងនូវគ្រោះថ្នាក់ច្រំដែល។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) បានលើកឡើងដោយក្តីសង្ឃឹមទុកជាមុនថា មន្ត្រីថ្នាក់ក្រោម នឹងយក បញ្ហា គ្រោះថ្នាក់ វិនាសកម្ម មួយនេះធ្វើជាមេរៀន និងបទពិសោធន៍ ដោយខិតខំធ្វើការ អោយបានម៉ត់ចត់ ច្បាស់លាស់ កុំធ្វេសប្រហែស ដើម្បីកាត់បន្ថយ រាល់គ្រោះថ្នាក់នានា ដែលកើតឡើងជាយថាហេតុ អោយបានជាអតិបរមា។

លោក បន្ថែមថា “ទឹកចិត្តជាឪពុក ពេលកូនធ្វើខុស សុខចិត្តតស៊ូលំបាកខ្លួនឯង។ សង្ឃឹមថាកូនៗនឹងខិតខំ ហើយយល់អំពីការលំបាករបស់ឪពុក”។

លោក ពុទ្ធី ថ្លែងបន្តថា “យើងឃើញថា បញ្ហានិងគ្រោះថ្នាក់ទាំងអស់ ក៏មិនចង់ឱ្យកើតឡើងដែរ ប៉ុន្តែវាកើតឡើងជាយថាហេតុ ជាចៃដន្យ ប៉ុន្តែបើយើងធ្វើការដោយម៉ត់ចត់និងល្អិតល្អន់ យើងអាចកាត់បន្ថយបាន ជាអតិប្បរមា។ យើងឃើញថា ប្រទេសរីកចំរើន មួយចំនួន ក៏អាចមានជួបគ្រោះថ្នាក់រលំអាគារដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងគួរយកគ្រោះថ្នាក់ ដែលកើតឡើងនៅក្រុងកែប ខេត្តកែប ធ្វើជាបទពិសោធន៍ និងខិតខំទាំងអស់គ្នា ដើម្បីចូលរួមចំណែកចែករំលែក ការលំបាករបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវធ្វើតាមផ្លូវឆ្ងាយ ធ្វើការអត់ងងុយ ដល់ម៉ោង២ ៣យប់ ធ្វើការឈរហាលក្តៅ ដាច់បាយដាច់ទឹក យើងឃើញទាំងអស់គ្នា”។

បន្ថែមលើសនេះ លោក ពុទ្ធី ស្នើថា បើមន្រ្តីពាក់ព៏ន្ធ ចូលរួមកាត់បន្ថយកិច្ចការអស់ហ្នឹង ក៏អាចចូលរួមជួយដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

សោកនាដកម្ម ក្នុងឧបទ្ទវហេតុ បាក់រលំអាគារ កំពស់៦ជាន់ នៅក្រុងកែប ខេត្តកែប បណ្តាលឱ្យមនុស្ស ៣៦នាក់ស្លាប់ ក្នុងនោះ មានទាំងមេការសំណង់និងកូនរបស់ខ្លួនផងដែរ ដោយក្នុងម្ចាស់អាគារ ត្រូវបានឃាត់ខ្លួន ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។

យុទ្ធនាការ៧៣ម៉ោង ត្រូវបានបញ្ចប់ ដឹកនាំបញ្ជាផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅកន្លែងកើតហេតុដោយសង្រ្គោះបានជនរងគ្រោះ២៣នាក់ និងកាយយកសពជនរងគ្រោះបានចំនួន៣៦នាក់។ នេះជាលើកទី២ហើយ ដែលប្រមុខរាជរដ្ឋាភិបាល ដឹកនាំផ្ទាល់ បន្ទាប់ពីហេតុការណ៍បាក់រំលំអាគារ នៅខេត្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ ៕

ឆ្នាំថ្មី២០២០ មកដល់ភ្លាម គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ត្រៀមកាដូធំ ៥ ០០០ដុល្លារ បន្ថែមលើការបញ្ចុះតម្លៃ សម្រាប់អតិថិជន របស់ខ្លួន

0

កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ​ រស់នៅពោលពេញ​ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ និងមានការផ្តល់ជូនពិសេស ប្រាក់សុទ្ធ ៥ ០០០ដុល្លារអាមេរិក ត្រឡប់មកវិញ រាល់ការទំនាក់ទំនងទិញផ្ទះ គម្រោងលំនៅដ្ឋានបែបទំនើប និងទាន់សម័យ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលជាគម្រោងទី២ ភ្លាមៗតែម្តង ដោយបន្ថែមលើការបញ្ចុះតម្លៃ ផ្សេងៗទៀត។

កាដូពិសេសនេះ ជាការប្រកាស របស់ក្រុមហ៊ុន Thy Mean Heng Co.,Ltd ក្នុងឱកាសពិធីជប់លៀង ទទួលទានអាហារប្រចាំឆ្នាំ នៃមហាគ្រួសារ Thy Mean Heng Co.,Ltd កាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការចូលរួម ពីសំណាក់លោកអគ្គនាយកក្រុមហ៊ុន ប្រធានផ្នែកគ្រប់គ្រង បុគ្គលិកផ្នែកលក់ និងអតិថិជន ដែលជាភ្ញៀវកិត្តិយស សរុបជាង ១ ០០០នាក់។

លោក ចាន់ គីមរិទ្ធី អគ្គនាយកក្រុមហ៊ុន ធី មាន ហេង បានឲ្យដឹងថា មោទនភាព នៃការអភិវឌ្ឍក្រុមហ៊ុន ដែលកើតចេញ ពីការខិតខំប្រឹងប្រែង របស់បណ្តាបុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសផ្នែកចែកចាយ និងការលក់ ដែលជាកម្លាំងពិសេស អាចជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើន។ ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានលើកទឹកចិត្ត ដល់បណ្តាក្រុមការងារ ក៏ដូចជាអតិថិជន បន្តសកម្មភាពគាំទ្រ ដល់ក្រុមហ៊ុនបន្ថែមទៀត ដើម្បីទទួលបាន ភាពត្រចះត្រចង់ ទាំងអស់គ្នានៅថ្ងៃអនាគត។

ជាមួយគ្នានោះ លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោង បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិក្បាលអូរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺជាគម្រោងទី២ ខណៈដែលគម្រោងទី១ ត្រូវបានអភិវឌ្ឍយ៉ាងរលូន នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន ៦២ ល្វែង នៅលើផ្ទៃដីទំហំជាង៨០០០ ម៉ែត្រការ៉េ ដែលទទួលបានការគាំទ្រ ពីសំណាក់អតិថិជនគួរជាទីមោទន ជាក់ស្ដែងរហូតមកដល់ពេលនេះ ដំណើរការនៃការលក់ទើបតែបាន ប្រមាណ៣ខែតែប៉ុណ្ណោះ ក្រុមហ៊ុនលក់សម្រេចបាន ប្រមាណ ៧០ភាគរយ រួចទៅហើយ ទន្ទឹមនឹងដំណើរការសាសង់ផ្ទះ យ៉ាងសកម្មសម្រេចបាន ប្រមាណជាង 30%។

ភាពជោគជ័យទាំងអស់នេះ បង្ហាញឲ្យឃើលញថា ក្រុមហ៊ុន ទទួលបានទំនុកចិត្តខ្ពស់ ពីអតិថិជន ទៅលើគុណតម្លៃ នៃគុណភាព ការរចនាម៉ូដប្រកបដោយ ភាពទាក់ទាញ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធំទូលាយ រឹងមាំ ជាពិសេសក្រុមហ៊ុនបានគិតគូរ ពីផលប្រយោជន៍ របស់អតិថិជន ទាំងផាសុខភាព ក្នុងពេលរស់នៅដែលអាច ប្រកបអាជីវកម្មបានល្អ និងមានឱកាសទទួលបាន ចំណេញពីការលក់ ឬវិនិយោគបន្ត។

លោក ឃិន សារ៉ាត់ បន្តទៀតថា “ដោយសារតែគម្រោងទី១ យើងទទួលបាន ជោគជ័យខ្ពស់ ទើបក្រុមហ៊ុនសម្រេច ធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោងទី២ គឺគម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ដែលស្ថិតនៅក្នុង តំបន់ពោរពេញទៅដោយ សក្ដានុពល ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មយ៉ាងប្រសើរ។

គម្រោង អូរ៉ូរ៉ា ស៊ីធី ឧដុង្គ ស្ថិតក្នុងតំបន់ មានការអភិវឌ្ឍស្រាប់ ដែលប្រមូលផ្តុំ ទៅដោយទីប្រជុំជន ជាពិសេសមានបណ្តារោងចក្រ សហគ្រាស ឃ្លាំងធំៗនៅព័ទ្ធជុំវិញ មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់ ជាពិសេសផ្លូវជាតិលេខ៥១ ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្ពោះទៅកាន់ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងស្ថិតនៅជិត រាជធានីភ្នំពេញ ។

គម្រោងលំនៅដ្ឋានបែបទំនើបនេះ ត្រូវបានធ្វើការអភិវឌ្ឍ នៅលើផ្ទៃដីសរុបទំហំ ៣ហិកតា ដែលអាចសងសង់ផ្ទះបានជាង ២០០ល្វែង ចែកចេញជា២ប្រភេទ និង៣ប្លុក ដោយមានផ្លូវ ក្នុងទទឹង១២ម៉ែត្រ សម្រាប់ចរាចរណ៍។

លំនៅដ្ឋានដែលស្ថិតនៅជួរខាងមុខ ជាប់ផ្លូវជាតិលេខ៥១ ជាប្រភេទ Shop House (គម្រោង A) ត្រូវបានសាងសង់យ៉ាងប្រណីត ទាន់សម័យបែបអូស្រ្តាលី មានកម្ពស់២ជាន់កន្លះ មានបន្ទប់គេងចំនួន៣ ដែលផ្តល់ផាសុខភាព ដល់ការរស់នៅ មានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្ម និងមានការរៀបចំជាសួនច្បារ រួមជាមួយនឹងទីចំណត នៅផ្នែកខាងមុខផងដែរ។

ដោយឡែកលំនៅដ្ឋាន នៅជួរខាងក្នុង (គម្រោង B) ក៏ជាប្រភេទ Shop House ដែលអាចប្រកបអាជីវកម្មបានដូចគ្នា និងមានកម្ពស់២ជាន់ មានបន្ទប់គេងចំនួន២ ដោយនៅពីក្រោយគម្រោង មានរោងចក្រ ផលិតចំណីសត្វដ៏ធំ នៅលើផ្ទៃដី ទំហំប្រមាណ ៤,៥០ហិកតា រួមជាមួយនឹងរោងចក្រផលិតអង្ករ រោងចក្រកាត់ដេរ សំលៀកបំពាក់ និងសំណង់រោងចក្រដទៃទៀត ស្ថិតនៅក្បែរគម្រោង លំនៅដ្ឋានផងដែរ។

គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ឧដុង្គ មានផ្ដល់ជូនកម្មវិធីពិសេស ដោយគ្រប់អតិថិជនទាំងអស់ ដែលធ្វើការកក់ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នឹងទទួលបានការដូ ចំនួន៥ ០០០ដុល្លារ ត្រឡប់មកវិញភ្លាមៗ បន្ថែមពីលើការបញ្ចុះតម្លៃ ផ្សេងទៀត។ រាល់ព័ត៌មានបន្ថែម អាចសាកសួរបន្ថែម តាមរយៈទូរស័ព្ទលេខ ៖ ០១៧ ២២២ ០៩៩ / ០៨៦ ៦៦៦ ៣៧៥៕



ថែម…នុ៎ះ…ថែម…! ក្រុមហ៊ុន សាមសុង ផ្តល់កាដូឆ្នាំថ្មី ដ៏អស្ចារ្យ និងបញ្ចុះតម្លៃច្រើន អស់ស្ទះ សម្រាប់ឆ្នាំថ្មី ២០២០ នេះ!

0

ភ្នំពេញថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៖ យ៉ាហ៊ី… ចុងឆ្នាំ២០១៩ ផ្តល់ជូនកម្មវិធី ប្រូម៉ូសិនម៉ាចាស់ដៃ ហើយមិនអស់ចិត្ត ឥឡូវនេះក្រុមហ៊ុន សាមសុង មានការផ្តល់ជូនកាដូដ៏អស្ចារ្យ និងការបញ្ចុះតម្លៃកាន់តែពិសេស និងធំសម្បើមជាង មុនទៀតជូនអតិថិជន ទាំងអស់ក្នុងឱកាសឆ្នាំថ្មី ២០២០ នេះ!

ឱ្យលឿនឡើងសម្រាប់អតិថិជន និងប្រជាជនកម្ពុជា ដែលទន្ទឹងរង់ចាំឱកាសនៃការថែមជូន និងបញ្ចុះតម្លៃ ពិសេសពី ក្រុមហ៊ុន សាមសុង ពេលនេះ បានមកដល់ហើយ! ដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មី ២០២០ នេះក្រុមហ៊ុន មានការបញ្ចុះតម្លៃយ៉ាង ពិសេសជាមួយ នឹងការថែមជូនកាដូដ៏អស្ចារ្យជូន អតិថិជនទាំងអស់ សម្រាប់រាល់ការជាវ ស្មាតហ្វូនស៊េរី៖ Galaxy Note 10+ , Galaxy A50s, និង Galaxy A50!

ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែមករា ឆ្នំា ២០២០ នេះ អតិថិជនទាំង អស់នឹងទទួលបាន កាដូ និងការបញ្ជុះតម្លៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមៗ មិនធ្លាប់មានសម្រាប់ រាល់ការជាវផលិតផល ដូចខាងក្រោម៖

  • ទិញ Samsung Galaxy Note 10 | 10+ + ថែមជូន Speaker JBL Clip 3 ដ៏ស្រស់ស្អាត ១ ភ្លាម!
  • ទិញ Samsung Galaxy A50s បញ្ចុះតម្លៃ ៣០ ដុល្លារ + ថែមជូន Speaker JBL Clip3 ដ៏ស្រស់ស្អាត!
  • ទិញ Samsung Galaxy A50 បញ្ចុះតម្លៃ ២០ ដុល្លារ + ថែមជូន Battery pack (Power Bank) ១ ភ្លាម!

ដូច្នេះសម្រាប់អតិថិជន ដែលចង់ ជូនកាដូពិសេស ដល់ខ្លួនឯង មនុស្សសំខាន់ ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ សម្រាប់ឆ្នាំថ្មី ២០២០ នេះ គឺត្រូវប៉ាន់តែម្តង! រួសរាន់ឡើងណា៎ …ប្រយ័ត្នខកខាននូវការផ្តល់ជូន ដ៏រំភើបអស្ចារ្យនេះ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញ ទាក់ទង ឬមកដោយផ្ទាល់នៅតាមហាង ចែកចាយផលិតផល ទំនើប សាមសុង ទាំងអស់ដែលជិតលោក អ្នកបំផុត ឬទំនាក់ទំនង ទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!

  • បញ្ជាក់៖ កម្មវិធីថែមជូន និងការបញ្ចុះតម្លៃ ដ៏អស្ចារ្យនេះ គឺសម្រាប់តែការជាវដែល មានការធានា ត្រឹមត្រូវតែប៉ុណ្ណោះ!
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស ប្រារព្ធពិធី បិទវគ្គ បណ្តុះបណ្តាល Samsung Tech Institute ប្រចាំឆ្នាំ ២០១៩

0

ភ្នំពេញថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute មានរយៈពេល ៨ សប្តាហ៍ ដែលរៀបចំឡើង ដោយមានការ សហការណ៍ គ្នារវាងវិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស និងក្រុមហ៊ុន សាមសុងអេឡិចត្រូនិច កម្ពុជា លើមុខជំនាញជួសជុល ទូរស័ព្ទដៃទំនើបថ្មីៗ និងបរិក្ខារអេឡិចត្រូនិច សាមសុង ដែលក្នុងនោះ មានសិក្ខាកាមចូលរួមសរុប ចំនួន ៥០ នាក់ នៅពេលនេះ បានបញ្ចប់ ជាស្ថាពរហើយ។

លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខា ក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា “គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះ ធនធានមនុស្សផ្នែក អេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់ សិស្សអំពីទ្រឹស្តី និងការអនុវត្តជាមួយនឹងផលិតផល អេឡិចត្រូនិចទំនើបៗ ដែលត្រូវបាន ប្រើប្រាស់ជុំវិញពិភពលោក។

លោកបានបន្តថា “នៅសាមសុងយើង ឲ្យតម្លៃខ្ពស់ក្នុងការចូលរួម អភិវឌ្ឃសង្គម សម្រាប់ភាពរីកចម្រើនក្នុងសហគមន៏។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះនឹង អាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ពួកគេដើម្បីស្វែងរក ការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ របស់ពួកគេ ក៏ដូចជាចូលរួមក្នុងការ អភិវឌ្ឃសង្គមជាតិ”។

ដោយឡែកក្នុងឱកាស បិទវគ្គ បណ្តុះបណ្តាលនោះ លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានកោតសរសើរ និងរីករាយក្រៃលែង យ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាមសុង ក្នុងការលើកកម្ពស់ វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។

លោកបានថ្លែងថា “តាំងនាមឱ្យវិទ្យាសា្ថនទាំងមូលខ្ញុំ សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះឡើងដើម្បីឲ្យសិក្ខាកាម ទាំងអស់បានដឹង ពីភាពជឿនលឿននៃ បច្ចេកវិទ្យា បច្ចុប្បន្ន ដែលយើង នឹកស្មានមិនដល់។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចាប់ វគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ ចំណេះដឹង របស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែ ប្រសើរ ក៏ដូចជា ចូលរួចជួយសង្គម”។

កញ្ញាប៉េង លីណា ជាសិស្សម្នាក់ក្នុងចំណោម សិស្សទាំងអស់ដែលបាន បញ្ចប់ វគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថា គាត់ស្រឡាញ់ វិស័យ អេឡិចត្រូនិច និងមានបំណងចង់បើក មុខរបរ ផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។

សិស្សវ័យ ២១ឆ្នាំរូបនេះបានថ្លែងថា “ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះ យូរណាស់មកហើយ គឺដើម្បីពង្រឹងជំនាញរបស់ខ្ញុំបន្ថែមទៀត និងជួយឲ្យនាងខ្ញុំងាយស្រួលក្នុង ការបំពេញក្ដីស្រម៉ៃហើយប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបើកកន្លែងជុសជុល គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ”។

កម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះ គឺពិតជាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍ សមត្ថភាព ដល់សិក្ខាកាម ជំនាន់ក្រោយ ឱ្យមានជំនាញ ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាពង្រីក នូវឱកាសការងារឱ្យមានភាព កាន់តែទូលំទូលាយជូនដល់សិស្សនិស្សិតកម្ពុជា ផងដែរ។ ក្រុមហ៊ុនសាមសុងកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលធ្វើឱ្យវគ្គសិក្សានេះ ចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ៕

ទ្រូម៉ាន់នី និងមូលនិធិគន្ធបុប្ផា កម្ពុជា ចុះ MoU ស្តីពី ការប្រើប្រាស់ សេវាកម្ម កៀរគរ និងទទួលវិភាគទាន សប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផា កម្ពុជា

0

ភ្នំពេញ៖ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខា-ធិការក្រុមប្រឹក្សាជាតិ គាំពារសង្គម និងប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា និងលោក ឈន់ សកល នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) នារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលព័ត៌មាន របស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានអញ្ជើញចូលរួមចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការប្រើប្រាស់សេវាកម្មកៀរគរ និងទទួលវិភាគទាន សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងមូលនិធិគន្ធបុប្ផាកម្ពុជា”។

ក្នុងឱកាសនោះ លោក ឈន់ សកល បានលើកឡើងថាការចុះអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ ជាកិច្ចសហការថ្មីមួយទៀត ក្នុងការផ្ដល់ នូវជម្រើសបន្ថែម ជូនសប្បុរសជន ដែលមានបំណងបរិច្ចាគ ថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមានលក្ខណៈកាន់តែងាយស្រួល តាមរយៈសេវាផ្ទេរប្រាក់របស់ ក្រុមហ៊ុនទ្រូម៉ាន់នី នៅតាមគ្រប់ភ្នាក់ងារទាំងអស់នៅ ទូទាំងប្រទេស ឬកម្មវិធីទ្រូម៉ាន់នី (TrueMoney App)

លោកបានបន្ថែមថា ដើម្បីអបអរសាទរដល់ កិច្ចសហការនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានផ្ដល់កម្មវិធីពិសេស ជូនសប្បុរសជនទាំងអស់ ដែលបានដំឡើងកម្មវិធីទ្រូម៉ាន់នី (TrueMoney App) រួចដាក់លុយទៅ ក្នុងគណនីនោះ និងធ្វើការបរិច្ចាគ ក្នុងចំនួនណាមួយ ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផា កម្ពុជា ក្រុមហ៊ុននឹងរួមចំណែកបរិច្ចាគ បន្ថែមចំនួន ២០០០រៀល ជូនមូលនិធិគន្ធបុប្ផាភ្លាមៗ ដែរ។

លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងអំណរ គុណគណៈគ្រប់គ្រង របស់ក្រុមហ៊ុនទ្រូម៉ាន់នី ចំពោះកិច្ចសហការនេះ និងបានគូសបញ្ជាក់ថា “ការចូលរួមបរិច្ចាគ របស់សប្បុរសជន ទោះតិចក្ដី ឬច្រើនក្ដី ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមានសារសំខាន់ ក្នុងការចូលរួមគាំទ្រ ដល់ការព្យាបាល និងសង្គ្រោះកុមារកម្ពុជា ដើម្បីនាំមកនូវភាព ញញឺមដល់ពួកគេ ដែលជាអនាគត ដ៏ភ្លឺស្វាង របស់ជាតិ”។

សូមជម្រាបជូនថាទ្រូម៉ាន់នី គឺជាក្រុមហ៊ុនទំនើបកម្មដែល ផ្ដល់ដែលផ្តល់ នូវសេវាទូទាត់ចល័តនៅអាស៊ីអាគ្នេយ៍ ដែលបានធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួន ៦ ក្នុងតំបន់ ដែលរួមមានប្រទេសកម្ពុជា ផងដែរ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនទ្រូម៉ាន់នី ក៏បានធ្វើឱ្យអតិថិជន ដែលគណនី នៅធនាគារ អាចប្រើប្រាស់ សេវាហរិញ្ញវត្ថុបានតាមរយៈ TrueMoney App និងភ្នាក់ងារទ្រូម៉ាន់នីទូទាំង ប្រទេស។

ជាមួយនឹងគោលដៅ និងទស្សនៈវិស័យច្បាស់លាស់ យើងបាន ក្លាយជាក្រុមហ៊ុន ឈានមុខមួយនៅក្នុងទីផ្សារកម្ពុជា យ៉ាងឆាប់រហ័ស ជាមួយនឹងចំនួនភ្នាក់ងារ ច្រើនបំផុត ដែលមានអតិថិជនច្រើនជាង ២លាននាក់ និងធ្វើប្រតិបត្តិការ ប្រចាំខែ ជិត៣លានប្រតិបត្តិការ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកភ្នាក់ងារច្រើន ជាងគេកម្ពុជា ហើយក៏មានដៃគូសហការជាច្រើន សម្រាប់ផ្តល់នូវសេវាទូទាត់ ហរិញ្ញវត្ថុ ដែលមានភាពងាយ ស្រួល និងទាន់សម័យ៕