អចលនទ្រព្យ

ជួបគ្នាថ្ងៃ២១-២២ នៅស្តង ផ្តលព័ត៌មាន បុរី អូរ៉ូរ៉ា ស៊ីធី នាផ្សារម៉ាក្រូ លោកអ្នក នឹងមានឱកាស ឈ្នះប្រាក់ ចាប់ពី ២ពាន់ ដល់​ ១ម៉ឺនដុល្លារភ្លាមៗ

ភ្នំពេញ៖ នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២០នេះ បុរី អូរ៉ូរ៉ា ស៊ីធី និងរៀបចំស្តង់ផ្តល់ព័ត៌មាន នៅផ្សារម៉ាក្រូ អតិថិជន ដែលបានកក់ប្រាក់ នៅថ្ងៃនេះ នឹងទទួលបានការចាប់រង្វាន់ ដែលមានជាសាច់ប្រាក់ រហូតដល់ ១០ ០០០ដុល្លារអាមេរិក រួមទាំងបរិក្ខាប្រើប្រាស់ទំនើបៗ ជាច្រើនទៀត។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “ការជួបគ្នានៅផ្សារម៉ាក្រូនេះ នឹងចាប់ផ្តើមពីម៉ោង ៩ព្រឹក ដល់៩យប់ ។ រាល់អតិថិជន ទំនាក់ទំនងទិញលំនៅដ្ឋាន ក្នុងបុរី អូរ៉ូរ៉ា ស៊ីធី នាឱកាសនេះ នឹងទទួលបានឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ចាប់ពី២ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារភ្លាមៗ” ។

លោកបន្តថា “កម្មវិធីនេះ ក្រុមហ៊ុនរៀបចំបន្ថែម លើកញ្ចប់កាដូ ដែលក្រុមហ៊ុនផ្តល់ជូន សម្រាប់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននេះផងដែរ” ។

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះ បុរី អូរ៉ូរ៉ា ស៊ីធី បានធ្វើការលក់ អស់ជាច្រើនល្វែងមកហើយ ពោលនៅសល់ត្រឹមតែ 30%ទៀតប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនខាងមុខនេះ រាល់អតិថិជនទាំងអស់ ដែលទិញលំនៅដ្ឋានពីគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ នឹងទទួលបាន ការបញ្ចុះតម្លៃ រហូតដល់៩ភាគរយ (សម្រាប់អ្នកបង់ផ្តាច់) រួមជាមួយ នឹងកាដូជាច្រើនដូចជា ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន១គ្រឿង ទូរទឹកកចំនួន ១គ្រឿង។ ប្រញ៉ាប់រួសរាន់ឡើង ការផ្តល់ជូននេះ មានចាប់ពីថ្ងៃផ្សាយជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០តែប៉ុណ្ណោះ ។

ដោយឡែកបុរី អូរ៉ូរ៉ា ស៊ីធី ក៏មានបំពាក់ជូន រួចជាស្រេចគ្រប់ផ្ទះទាំងអស់ នូវទូរតាំងទូរទស្សន៍ ចំនួន១ឈុត ទូចង្ក្រានបាយលើក្រោម ចំនួន១ឈុត ម៉ាស៊ីនបូមផ្សែងចំនួន១ និងមានការតភ្ជាប់បណ្តាញអគ្គិសនី ដែលមានកម្លាំង រហូតដល់៣២អំពែ រួចជាស្រេច។

បុរីអូរ៉ូរ៉ា ស៊ីធី គឺជាសំណង់លំនៅដ្ឋានប្រណិត ប្រកបដោយផាសុភាព និងស៊ីវីល័យ សម្រាប់ពលរដ្ឋកម្ពុជា ជាពិសេស បុរីអូរ៉ូរ៉ា ស៊ីធី ផុសឡើង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ស្ទើគ្រប់វិស័យ ដូចជា៖
-ស្ថិតនៅលើផ្លូវធំភ្លោះ (40ម) ភ្ជាប់ពីផ្លូវ 1962 កាត់ផ្លូវសម្តេចជាស៊ីម (40ម) និងឆ្ពោះទៅផ្លូវទំនប់កប់ស្រូវ ផ្សារដើមគរថ្មី
-ស្ថិតក្នុងតំបន់កំពង់រីកចម្រើនខ្លាំង ក្នុងខណ្ឌសែនសុខ ហ៊ុព័ទ្ធដោយ មណ្ឌលពាណិជ្ជកម្ម អន្តរជាតិធំៗ ដូចជា: ផ្សារម៉ាក្រូ ផ្សារអ៊ីអន2 ផ្សារហ្លូបល…
-ជាផ្ទះប្រភេទអាជីវកម្ម ការចនាម៉ូតទំនើប ទាន់សម័យ
-ទទឹងផ្ទះធំទូលាយទំហំ 4.50ម
-ផ្ទះកំពស់ 3ជាន់កន្លះ ប្លង់សេមានកំរាស់រហូតដល់ 1.20 តឹក និងចាក់ប្លង់សេបេតុង រហូតដល់ដំបូល
-មានបន្ទប់គេង 4 បន្ទប់ដាក់សម្ភារៈ 1 បន្ទប់ ជាន់ដំបូល 1 និងបន្ទប់ទឹក 5
-សល់ដីមុខផ្ទះចាប់ពី 7ម ឡើងទៅ
-សល់ដីក្រោយ 2ម ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook page: https://www.facebook.com/aurora.ct168/?ref=bookmarks ឬទំនាក់ទំនងទិញផ្ទះ ទូរស័ព្ទលេខ ០១៧ ២២២ ០៥៥ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២។ អាសយដ្ឋានគម្រោង៖ ផ្លូវប្រឡាយទួលសំពៅ កែងផ្លូវ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Most Popular

To Top