អចលនទ្រព្យ

មិនធម្មតាទេ! អតិថិជន ទិញផ្ទះនៅគម្រោងបុរី អូរ៉ូរ៉ា ស៊ីធី ចាប់បានអាំងប៉ាវ ជាង៣ម៉ឺនដុល្លារ ក្នុងឱកាស ការដាក់ស្តងពិព័រណ៍ សរុប២ថ្ងៃ

ក្រោមដំណើរការ ការដាក់តាំងពិព័រណ៍ សម្រាប់ផ្តល់ព័ត៌មាន អំពីសំណង់ លំនៅឋានប្រណិត នៃគម្រោង អូរ៉ូរ៉ា ស៊ីធី នៅផ្សារម៉ាក្រូ ២ថ្ងៃ (២១-២២) បញ្ចប់ទៅដោយរលូន និងមានអតិថិជន បានកក់ និងធ្វើការទិញផ្ទះ ក្នុងឱកាសនោះ ទទួលបានអាំងប៉ាវ ពិសេស ដែលបានចូលរួម លេងល្បែងសប្បាយៗ និងឈ្នះប្រាក់ជាច្រើន សរុប២ថ្ងៃ ជាង៣ម៉ឺនដុល្លារអាមេរិក ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “នៅក្នុងព្រឹត្តិការ តាំងពិព័រណ៍ទាំង២ថ្ងៃ នេះផងដែរ មានអតិថិជនបានអញ្ជើញ មកជាវផ្ទះជាច្រើនល្វែង ពីគម្រោងបុរី អូរ៉ូរ៉ា ស៊ីធី និងចាប់អាំងប៉ាវ ទទួលបានទឹកប្រាក់ សរុបរហូតដល់ជាង ៣០,០០០ដុល្លារអាមេរិក ក្នុងនោះនៅក្នុងថ្ងៃទី១ មានអតិថិជន មានសំណាង ចាប់អាំងប៉ាវ បានរហូត ជាង២០,០០០ដុល្លារ និងថ្ងៃទី២ ជាថ្ងៃចុងក្រោយនេះ មានអតិថិជន ចាប់ បានរង្វាន់ជាសាច់ប្រាក់នោះ ជិត ១០,០០០ដុល្លារបន្ថែមទៀត” ។

លោកបន្តថា “ការងារដែលបានរៀបចំនេះ គឺបានប្រព្រឹត្តិទៅយ៉ាងជោគជ័យ ដោយមានការទទួលស្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន ដែលបានអញ្ជើញមក ផ្សារលក់ទំនិញ ម៉ាក្រូ ដោយបានសាកសួរព័ត៌មាន ពីគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ដែលបាននឹងកំពុង សាងសង់យ៉ាងយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពសំណង់ ធ្វើយ៉ាងណា ឲ្យអតិថិជន មានទំនុកចិត្តនិងភាពជឿជាក់ រស់នៅប្រកបដោយផាសុភាព” ។

ក្រុមការងារ បុរី អូរ៉ូរ៉ា ស៊ីធី ដែលបានរៀបចំ ដាក់ស្តង់ពិព័រណ៍ និងផ្តល់ព័ត៌មានលម្អិត រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២១-២២ ខែមករា កន្លងទៅនេះ ដើម្បីបើកឱកាស ឲ្យអតិថិជន មានបំណង ស្វែងរកលំនៅឋានប្រណិត រស់នៅប្រកបដោយផាសុភាព អាចរីករាយ ទទួលយកកាដូ ក៏ដូចជាឆ្នោតផ្សងសំណាង ឈ្នះប្រាក់សុទ្ធភ្លាមៗ ចាប់ពី២ពាន់ដុល្លារ ដល់១ម៉ឺនដុល្លារ ដែលក្រុមការងារគម្រោង អូរ៉ូរ៉ា ស៊ីធី បានត្រៀមសម្រាប់ រាល់អតិថិជន ក៏ដូចជាអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនផងនោះ ចំពោះការកក់ និងទិញផ្ទះ ក្នុងឱកាសនេះ លោកអ្នកនឹងទទួលបាន ការបញ្ជុះតម្លៃ ៩% (សម្រាប់អតិថិជន បង់ផ្តាច់100%) បូកនិងការបន្ថែម បរិក្ខាប្រើប្រាស់ទំនើបៗជាច្រើន រួមមានម៉ាស៊ីត្រជាក់4គ្រឿង ទូរទទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook page: https://www.facebook.com/aurora.ct168/?ref=bookmarks ឬទំនាក់ទំនងទិញផ្ទះ ទូរស័ព្ទលេខ ០១៧ ២២២ ០៥៥ / ០១៧ ២២២ ០៧១ / ០១៧ ២២២ ០៧២។ អាសយដ្ឋានគម្រោង៖ ផ្លូវប្រឡាយទួលសំពៅ កែងផ្លូវ១៩៦២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Most Popular

To Top