ហិរញ្ញវត្ថុ
កម្ពុជានិងធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្តេជ្ញាពង្រឹងកិច្ចសហការ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត
ភ្នំពេញ៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានទាំងអស់ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហការ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្លាស់ប្តូរទស្សនៈគ្នា ក្នុងគោលបំណងរៀបចំបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទាក់ទាញបន្ថែមទៀត។ យោងាតាមក្រសួងពាណិជ្ជកម្ម Ministry of Commerce ការប្តេជ្ញានេះធ្វើឡើងកាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២...