បច្ចេកវិទ្យា

ចាំដល់ណាទៀត​ ស្មាតហ្វូនថ្មីរបស់ Huawei តម្លៃ ២៥៩ដុល្លារ តែគុណភាពវិញ កប់ខ្លាំង!

ក្រុមហ៊ុនស្មាតហ្វូនយក្ស លំដាប់លេខ២ បានបញ្ចេញអាវុធសំងាត់ ថ្មីមួយទៀត របស់ខ្លួនគឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ប៉ុណ្ណោះ ដើម្បីវាយលុកទីផ្សារ ស្មាតហ្វូនកម្ពុជា។

Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ ចាប់ពីថ្ងៃនេះទៅ សម្រាប់អ្នកដែល បានកុម្ម៉ង់ទុក នឹងទទួលបានស្មាតហ្វូន នៅថ្ងៃទី ១២ ខែ១២ ឆ្នាំ២០១៩ រួមជាមួយកាដូបន្ថែម កាតាបស្ពាយក្រោយ (Huawei Bagpack) និងស៊ីមកាត Smart លេខពិសេសផងដែរ។ ដើម្បីធ្វើការកុម៉្មងបាន​ សូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និង ហាងលក់ទូរសព្ទ នៅក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នក។

ស្មាតហ្វូនម៉ូឌែលចុងក្រោយ របស់ Huawei នេះមាន២ពណ៌ សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM វិញដល់ទៅ 128GB និង អាចបន្ថែមមែមម៉ូរីរហូតដល់ 512GB ទៀតផង។

កាន់តែពិសេស HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន៣គ្រាប់, ប្លង់ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និង ប្លង់ព្រាល (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខ ជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MP ឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់ បានពេញ១ថ្ងៃ៕

Most Popular

To Top